Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ដឡើងវិញ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ដ នៅខេត្តសៀមរាបឡើងវិញ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ បន្ទាប់ពីខកខានប៉ុន្មានឆ្នាំចុងក្រោយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបិទ​ការប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជនពិការជាតិ​លើកទី ១ នៅយប់ថ្ងៃទី ៣០ ខែវិច្ឆិកានេះថា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ នឹងត្រូវរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ដឡើងវិញ បន្ទាប់ពីខកខានរយៈពេល ២ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំក៏សូមបញ្ជាក់ជូនចំពោះបងប្អូនជនរួមជាតិ នៅទូទាំងប្រទេសឲ្យបានជ្រាបថា នៅចូលឆ្នាំខ្មែរខែមេសា ឆ្នាំ ២០២៣ខាងមុខនេះ យើងនឹងធ្វើអង្គរសង្រ្កាន្កសាជាថ្មីម្ដងទៀត»។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្កនាពេលខាងមុខនេះ សង្ឃឹមថា ក្បាច់គុនល្បុក្កតោ នឹងក្លាយជានិមិត្តរូបដ៏សំខាន់ នៃការជួបជុំនាពេលនោះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម