Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលដាក់វិន័យឆ្មបដែលរំលូតយក​កូនខុសបច្ចេកទេសផ្អាកប្រកបវិជ្ជាជីវៈរយៈពេល២ឆ្នាំ

បានផុស

នៅ

ក្រសួងសុខាភិបាលបានសម្រេចដាក់វិន័យឆ្មបដែលរំលូតយកកូនចេញពីស្ត្រីម្នាក់ខុសបច្ចេកទេសផ្អាកការប្រកបវិជ្ជាជីវៈបណ្តោះអាសន្នរយៈពេល២ឆ្នាំ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីអ្នកជំងឺឈ្មោះ សឿន ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ អាសយដ្ឋាន ភូមិអន្លង់រមៀត ឃុំអន្លង់រមៀត​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិក ដើមអង្គ្រង ដោយរោគវិនិច្ឆ័យ កូនស្លាប់ក្នុងស្បូន អាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ
រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិករយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀតដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម។ គ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ ប៉ុន្តែដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅទីក្រុងភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីជួនដំណឹងរបស់ក្រសួងសុខាភិបាលចុះកាលពីយប់ថ្ងៃទី៣០​ ខែវិច្ឆិកា បានឱ្យដឹងថា ក្រសួងមានការសោកស្តាយជាពន់ពេកនូវហេតុការណ៍រំលូតកូនអាយុ១៨សប្តាហ៍ របស់ស្ត្រីដែលមានឈ្មោះខាងលើ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ដោយមន្ទីរសម្រាកព្យាបាលនេះ មានការធ្វេសប្រហែសបានអនុញ្ញាតឱ្យឆ្មបដែលមានការបណ្តុះបណ្ដាលចេញ​ជាឆ្មបមែន តែឆ្មបរូបនេះនៅមិនទាន់ទទួលបានការបណ្ដុះបណ្ដាលបន្ថែមស្តីពីការរំលូតពិតនៅឡើយ ដែលការអនុវត្តនេះខុសពីបច្ចេកទេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការណែនាំបច្ចេកទេសពីមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងបទដ្ឋានគតិយុត្តនារបស់ក្រសួងសុខាភិបាល និងពីគណៈវិជ្ជាជីវៈឆ្មប។
បច្ចុប្បន្ននេះ ស្រ្តីរងគ្រោះកំពុងតែសម្រាកព្យាបាល និងជួយសង្គ្រោះអាយុជីវិតដោយយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត និងដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ជួយគាំទ្រដល់ការព្យាបាលទាំងស្រុងពីសម្ដេច កិត្តិព្រឹទ្ធបណ្តិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផងដែរ។

ក្រសួងបានបន្តថា តាមរយៈការពិនិត្យ និងស្រាវជ្រាវនាថ្ងៃដដែលខាងលើនេះ ក្រសួងក៏បានសម្រេចបិទជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាលដើមអង្គ្រងដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមច្បាប់ជាធរមាននូវហេតុការណ៍ដែលបានកើតឡើងគួរឱ្យសោកស្តាយជាទីបំផុតនេះ។ ជាមួយគ្នានេះដែរក្រសួងតម្រូវឱ្យមន្ទីរសម្រាកព្យាបាលដើមអង្គ្រងដែលមានអាសយដ្ឋានខាងលើទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន លើបាតុភាពដែលបានកើតមានឡើងដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់ខ្លួន។

ក្រសួងបានបន្តទៀតថា ចំពោះករណីឆ្មបដែលបានអនុវត្តការរំលូតកូនក្នុងផ្ទៃអាយុ១៨សប្ដាហ៍ របស់ស្ត្រីខាងលើនេះ ក្រសួងក៏បានចាត់ឱ្យគណៈវិជ្ជាជីវៈឆ្មបចុះធ្វើការស្រាវជ្រាវជាបន្ដជាបន្ទាន់ផងដែរ​ដោយអនុលោមតាមច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដែលមានជាធរមាន។ គណៈវិជ្ជាជីវៈរូបដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន បានស្រាវជ្រាវ
និងពិនិត្យលក្ខណៈបច្ចេកទេសយ៉ាងល្អិតល្អន់ហើយបានសម្រេចដាក់ទណ្ឌកម្មខាងវិន័យទៅលើឆ្មបឈ្មោះ អ៊ុង ធារិនដោយផ្អាកការប្រកបវិជ្ជាជីវៈឆ្មបជាបណ្ដោះអាសន្ន (រយៈពេល ០២ឆ្នាំ) យោងតាមរោត្រាទី១៥ នៃច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវះ វិស័យសុខាភិបាល។

ជាថ្មីម្តងទៀតក្រសួងសុខាភិបាលមានការសោកស្តាយយ៉ាងខ្លាំងនូវហេតុការណ៍ដែលបានកើតមានឡើងលើ ករលើស្ត្រីខាងលើនេះ និងសូមប្រសិទ្ធិពរជូនដល់ក្មួយស្រី សឿន ស្រីអូន សូមឆាប់បានជាសះស្បើយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម