Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់ សង្ស័យ​ជាប់ពាក់ព័ន្ធ​ករណី​ប្លន់​កាលពី​ខែសីហា

បានផុស

នៅ

​កម្លាំងនគរបាល​ប៉ុស្ដិ៍រ​ដ្ធ​បាល​ចោមចៅ​១ នៃ​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហ​ការណ៍​ជា​មួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​៣ នៃ​អ​ធិកា​រនគរបាល​ខណ្ឌ​មានជ័យ​ បានឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​៨​នាក់ ដែល​កំពុង​រាំលេង​ក្នុង​ក្លឹប​​កម្សាន្ត​ សេះ​មាស ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌ​មានជ័យ ក្នុង​ករណីសង្ស័យ​ជាប់​ពាក់ព័ន្ធ​ប្លន់​យក​ម៉ូតូ​ពី​យុវជន​ម្នាក់​កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០កន្លងទៅ នៅ​ចំណុច​បុរី​ TK3 ស្ថិតក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធា​នីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ ក្នុង​ក្លឹប​​កម្សាន្ត​ សេះ​មាស ផ្លូវ​វេ​ង​ស្រេង ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌ​មានជ័យ ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពី​ស្ដាប់​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង​៨​នាក់​រួចមក មាន​ជន​សង្ស័យ​តែ​ពីរ​នាក់ និង​ម៉ូតូ​ពីរ​គ្រឿង​ប៉ុណ្ដោះ ​ដែលជា​ប់​ពាក់ព័ន្ធ​ករណី​ប្លន់​យក​ម៉ូតូ​របស់​ជនរ​គ្រោះ ​កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​កន្លងទៅ ចំណែក​៦​នាក់​ទៀត​មិនបាន​ពាក់ព័ន្ធ​ទេ ទើប​សមត្ថ​កិច្ច​សម្រេច​ដោះលែង​ឲ្យ​ទៅផ្ទះ​វិញ​។

សមត្ថកិច្ច​បាន​បន្ថែម​ថា​ ជនសង្ស័យ​មានឈ្មោះ ចេ​ន បឿ​ក ហៅ​អា​បឿ​ក ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខ​របរកម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ឈ្មោះ គឹម សួរ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ ​រួមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការនគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

​អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម