ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ព្រមានចាត់វិធានការច្បាប់ចំពោះទីភ្នាក់ងារជ្រើសរើសពលករណាបំពានច្បាប់
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានព្រមានចាត់វិធានការច្បាប់ចំពោះទីភ្នាក់ងារជ្រើសរើសពលករណាដែលធ្វើខុសច្បាប់ ឬបំពានទៅលើកិច្ចព្រមព្រៀង ឬកិច្ចសន្យា។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើក្រមសីលធម៌ សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងពិធីសម្ពោធផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធវាយតម្លៃសាកល្បងកាលពីថ្ងៃទី ៣០ វិច្ឆិកា លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការពិតទីភ្នាក់ងារជ្រើសរើសពលករនៅពេលទទួលបានអាជ្ញាប័ណ្ណពីក្រសួងការងារមានភ្ជាប់រួចហើយនូវកិច្ចសន្យាថា នឹងត្រូវធ្វើអ្វីខ្លះ ប៉ុន្តែក្នុងពេលប្រតិបត្តិ ឬអនុវត្តជាក់ស្ដែង ត្រូវធ្វើការប្តេជ្ញាចិត្តផ្ទាល់ខ្លួនទៀតរបស់ទីភ្នាក់ងារនីមួយៗ។

លោករដ្ឋមន្ត្រីបានបន្តថា «ទៅថ្ងៃមុខ ក្រសួង នឹងមិនបណ្ដោយឲ្យភ្នាក់ងារជ្រើសរើសពលករធ្វើអ្វីខុសច្បាប់ ឬបំពានទៅលើកិច្ចព្រមព្រៀង ឬកិច្ចសន្យាដែលបានចុះរួចហើយនោះទេ ព្រោះថា បើកាលណាជ្រើសរើសមិនបានត្រឹមត្រូវ មិនមានតម្លាភាពទេ វាអាចនឹងធ្វើឲ្យធ្លាក់ទៅនឹងការជួញដូរ»។

លោករដ្ឋមន្ត្រីបានប្រៀបធៀបថា «វាប្រៀបធៀបដូចជាផ្លូវកំពុងដើរអីចឹង ទី១-ការផ្តល់សេវាដើម្បីជ្រើសរើសពលករ ហើយបញ្ជូនទៅធ្វើការនៅបរទេស និងផ្លូវទី២-ការជួញដូរ។ ផ្លូវទាំងពីរនេះនៅក្បែរគ្នាណាស់ បើកាលណាយើងផ្អៀងបន្តិច វាប្រាកដជាធ្លាក់ផ្លូវហើយ តែបើយើងបត់ផ្អៀងតែបន្តិច យើងដើរលើផ្លូវត្រូវ»។

លោករដ្ឋមន្ត្រីបានបន្ថែមថា ការអនុវត្តក្រមសីលធម៌ និងកិច្ចព្រមព្រៀង ត្រូវប្ដេជ្ញាចិត្តដោយខ្លួនឯង ក្រសួង មិនចង់ធ្វើអធិការកិច្ច ឬមួយចង់ចាប់កំហុសនេះកំហុសនោះទេ គឺចង់ឲ្យបងប្អូនស្ម័គ្រចិត្តធ្វើដោយខ្លួនឯងដោយតម្លាភាពទើបជាការល្អ។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា «អីចឹងអ្វីដែលយើងចង់បានគឺភាពជាដៃគូមិនមែនត្រួតពិនិត្យចាប់បង្ខំទេ គឺចង់ភាពដៃគូដ៏ល្អ ហើយការគោរពការអនុវត្តច្បាប់វាជោគជ័យទៅបានអាស្រ័យដោយការស្ម័គ្រចិត្ត និងចូលរួមអនុវត្តទាំងអស់គ្នា»។
លោករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ទីភ្នាក់ងារជ្រើសរើសពលករប្រមាណជាង ៩០ ទៀត ដែលនៅមិនទាន់ចូលរួមក្នុងការវាយតម្លៃប្រព័ន្ធវាយតម្លៃសាកល្បងលើការអនុវត្តក្រមសីលធម៌ជ្រើសរើសពលករនេះសូមចូលរួមទាំងអស់គ្នាដើម្បីបង្កើនទំនុកចិត្ត។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមពិតយើងទទួលសេវាមួយសមស្របនូវអ្វីដែលច្បាប់អនុញ្ញាតនោះជាភាពត្រឹមត្រូវ ហើយវាជាតម្លាភាពរបស់ទីភ្នាក់ងារយើងផងដែរ។ ព្រោះថាទាំងអស់គ្នា គ្មាននរណាចង់ឲ្យឃើញថា មានបញ្ហានឹងកើតឡើងទេ ហើយក៏មិនចង់ឃើញការរំលោភបំពាន ឬការកេងប្រវ័ញ្ចណាមួយទៅលើបងប្អូនពលករទេសន្តប្រវេសន៍ទេ។
លោកបានរំលឹកថា កិច្ចព្រមព្រៀងពលករទេសន្តប្រវេសន្តនេះបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ ២០០២ និង ២០២៣ ដោយអនុវត្តដំបូងជាមួយប្រទេសម៉ាឡេស៊ី បន្ទាប់មកទៀតប្រទេសថៃ ដោយផ្ដើមពីទីភ្នាក់ងារ ២ ទៅ ៣ ប៉ុណ្ណេះ។ ប៉ុន្តែឥឡូវបានកើនឡើងជាង ១០០ ហើយ ចំណោមទីភ្នាក់ងារជាង ១០០ មានទីភ្នាក់ងារ ២ ទៅ ៣ ប៉ុណ្ណោះ បានអនុវត្តមិនបានត្រឹមត្រូវ ហើយត្រូវក្រសួងចាត់វិធានការតាមផ្លូវច្បាប់។ ក្រៅពីនេះសុទ្ធតែធ្វើបានល្អ ហើយសូមលើកទឹកចិត្តឲ្យបន្តធ្វើល្អជាបន្តទៀត។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា បានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសប្រមាណ ១ លាន ៣ សែននាក់ ក្នុងនោះនៅប្រទេសថៃច្រើនជាងគេមានប្រមាណ ១ លាន ២ សែននាក់ ដោយបានផ្ញើថវិកាត្រឡប់មកស្រុកដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារប្រមាណជាង ២ ពាន់លានដុល្លារអាមេរិក៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?