ព័ត៌មានជាតិ
អាហារូបករណ៍ ២០ កន្លែងសិក្សាឥតគិតថ្លៃនៅសាលាជំនាញបង្កើត Software នៅកម្ពុជា
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្ដល់អាហារូបករណ៍ចំនួន ២០ កន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សានៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី។

នៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី លោករដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ដល់មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលមន្ត្រីជំនាញបច្ចេកវិទ្យាឌីជីថលបានចំនួនយ៉ាងច្រើន ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចង់ឃើញការកើតឡើងនៃមជ្ឈមណ្ឌលអភិវឌ្ឍសមត្ថភាពជំនាញឌីជីផលឱ្យមានកាន់តែច្រេីន ដើម្បីគាំទ្រ និងជំនរុញការអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល ឱ្យបានច្រើនបន្ថែមទៀតនាពេលអនាគត។
លោករដ្ឋមន្រ្តីបន្តថា ក្នុងរយៈពេលកន្លងមកនេះ សិស្សដែលបានបញ្ចប់ការសិក្សាមួយចំនួនត្រូវបានជ្រើសរើសឱ្យចូលបម្រើការនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចូលរួមអភិវឌ្ឍសហ្វវែរ និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលផ្សេងទៀត សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។ បន្ថែមពីនេះទៀត ដើម្បីជាការលើកទឹកចិត្តបន្តទៀត លោករដ្ឋមន្ត្រី ក៏បានសម្រេចផ្តល់អាហារូបករណ៍ចំនួន ២០កន្លែង សម្រាប់សិក្សានៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ផងដែរ។
មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី គឺជាស្ថាប័នដែលផ្តោតទៅលើការបណ្តុះបណ្តាលសិក្សាស្រាវជ្រាវលើវិស័យព័ត៌មានវិទ្យាឈានមុខមួយក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៣។ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី មានទំនាក់ទំនង និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យមួយចំនួន នៅសាធារណៈរដ្ឋកូរ៉េ ផងដែរ។ បច្ចុប្បន្ន ក៏ដូចជាអនាគត មជ្ឈមណ្ឌល នឹងបន្តផ្តល់ឱកាសក្នុងការសិក្សានៅក្រៅប្រទេស បន្ថែមទៀតដល់និស្សិតព័ត៌មានវិទ្យា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា៕


ដោយ៖ ថារី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ