ព័ត៌មានជាតិ
សម្ដេចតេជោ ៖ អ្នកខ្លះ គេថាយើងហ្នឹងគឺស៊ីលុយជំនួយបរទេស ក៏ប៉ុន្តែសុំទៅសួរអគ្គរដ្ឋទូតជប៉ុនទៅ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពាក់ព័ន្ធនឹងមតិមួយចំនួន ដែលថា មានការប្រព្រឹត្តអំពើពុករលួយ ចំពោះក្រុមហ៊ុនវិនិយោគ និងការស៊ីលុយបរទេសចំពោះជំនួយ ឬគម្រោងអភិវឌ្ឍនានា ដែលនោះមិនមែនជាការពិតឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីអបអរសាទរខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ នាព្រឹកថ្ងៃទី ១ ខែធ្នូនេះថា កន្លងមកមានអ្នកនិយាយថា មានការប្រព្រឹត្តអំពើពុករលួយ ចំពោះក្រុមហ៊ុនវិនិយោគនានា តែតាមការពិតមិនមានយ៉ាងដូច្នេះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ហើយអ្នកដែលគេនិយាយ គេចេះតែនិយាយហើយ គេថាយើងហ្នឹងពុករលួយ ក្រុមហ៊ុនអីក៏ត្រូវតែយកលុយដែរ អ្នកណាក៏ដោយក៏ត្រូវតែយកលុយដែរ បង់ប៉ុន្មាន អីប៉ុន្មាន ឥឡូវសួរលោក Kainuma (លោក Yoshihisa Kainuma នាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi) តើក្នុងរយៈពេលកន្លងទៅ គាត់បានប្រគល់លុយប៉ុន្មានមកឲ្យរដ្ឋាភិបាល សម្រាប់ជាគេហៅថា សំណូកដើម្បីទទួលបានលីសសង សម្រាប់ធ្វើអាហ្នឹង សួរទៅ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបន្តថា មានអ្នកខ្លះទៀតថា រាជរដ្ឋាភិបាលកម្ពុជា ស៊ីលុយបរទេស ចំពោះជំនួយ ឬគម្រោងអភិវឌ្ឍនានា។ ប៉ុន្តែតាមពិតជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងលុយកាក់ទាំងនោះសោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងយ៉ាងដូច្នេះថា «អ្នកខ្លះ គេថាយើងហ្នឹងគឺស៊ីលុយជំនួយបរទេស ក៏ប៉ុន្តែសុំទៅសួរអគ្គរដ្ឋទូតជប៉ុនទៅ ធ្វើផ្លូវជាតិលេខ ៥ អស់លុយប៉ុន្មាន អីប៉ុន្មានគឺខ្ញុំអត់ដឹងទេ ស្ពានទាំងប៉ុន្មានដែលជប៉ុនធ្វើហ្នឹង ថ្ងៃបើកការដ្ឋានខ្ញុំទៅ ថ្ងៃប្រកាសឲ្យប្រើខ្ញុំទៅតែប៉ុណ្ណឹងទេ ត្រង់ចាយលុយអស់ប៉ុន្មានខ្ញុំអត់ដឹង»។
ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមទៀតថា អ្នកនិយាយ ចេះតែនិយាយ តែវាមិនមែនជាការពិតឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកអំពីការលើកឡើង របស់អតីតរដ្ឋមន្ត្រីការបរទេសជប៉ុនមួយរូប ដែលបាននិយាយថា «ស្អប់ណាស់អាមនុស្សដែលមិនដឹងថា ជប៉ុនចាយលុយរបៀបម៉េចៗ»។
យ៉ាងណាក៏ដោយសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាការពិតណាស់ កម្ពុជានៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវកែលម្អ និងកែទម្រង់ឲ្យបានលឿនជាងនេះ ព្រមទាំងល្អជាងនេះពាក់ព័ន្ធទៅនឹងការវិនិយោគពីបរទេស និងនៅក្នុងស្រុក៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?