Connect with us

ព័ត៌មានជាតិ

អាហារូបករណ៍ ១០០%​ សិក្សានៅ​សាកលវិទ្យាល័យ​សម្ដេច​ព្រះមហាសង្ឃរាជ បួរ គ្រី

បានផុស

នៅ

អាហារូបករណ៍​ ១០០%​ ចំនួន ៧០​ កន្លែង​ នឹង​ផ្តល់​សម្រាប់​សិស្ស​បន្ត​ការ​សិក្សា​​​ថ្នាក់​បរិញ្ញាបត្រ​​ឆ្នាំ​សិក្សា​ ២០២២-២០២៣ នៅ​សាកលវិទ្យាល័យ​សម្ដេច​ព្រះមហាសង្ឃរាជ បួរ គ្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារូបករណ៍​ដែល​ផ្ដល់​ដោយ​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់​រំ យុវជន និង​កីឡា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃ​វែង​ បាន​បើក​ឱកាស​ដល់​សិស្ស​នៅ​ទូទាំង​ប្រទេស​​ជាពិសេស​សិស្ស​និស្សិតមក​ពី​ ខេត្ត​ព្រៃវែង បាត់ដំបង​ និង​ខេត្ត​បន្ទាយ​មាន​ជ័យ​។

ការទទួល​​អាហារូបករណ៍​តាម​រយៈ​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ៖

I.លក្ខខណ្ឌ​សម្រាប់​សិស្ស-និស្សិត​ដាក់​ពាក្យ​ស្នើ​សុំ

  • ផ្តល់​ជូន​សិស្ស-និស្សិត​ទូទាំង​ប្រទេស សិស្ស-និស្សិត​មក​ពី​ខេត្ត ព្រៃវែង បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ (ទទួល​បាន​អាទិភាព)
  • សិស្ស-និស្សិត​ធ្លាប់​បាន​ចូលរួម​សកម្មភាព​ការងារ​សង្គម ឬ មាន​ជីវភាព​ខ្វះខាត(ទទួល​បាន​អាទិភាព) (ត្រូវ​ភ្ជាប់​ជា​មួយ​លិខិត​បញ្ជាក់​ថា​បាន​ចូលរួម​សកម្មភាព​ការងារ​សង្គម ឬ លិខិត​បញ្ជាក់​ភាព​ក្រីក្រ​ចេញ​ដោយ​អាជ្ញាធរ)
  • សិស្ស-និស្សិត​ត្រូវ​បំពេញ​ពាក្យ​ស្នើសុំ ប្រវត្តិ​រូប​សង្ខេប សលាកបត្រ​ឯកត្តជន (មាន​គំរូ)
  • សិស្ស-និស្សិត​ត្រូវ​បំពេញ​កិច្ច​សន្យា​ខិតខំ​រៀន​សូត្រ និង​គោរព​តាម​វិធាន​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​ក្រុម​ការងារ។

II.លក្ខខណ្ឌ​ជ្រើសរើស​កម្រិត​សិក្សា

ថ្នាក់​បរិញ្ញាបត្រ ត្រូវ​មាន​សញ្ញាប័ត្រ​មធ្យម​សិក្សា ទុតិយភូមិ ឬ​សញ្ញាប័ត្រ​ដែល​មាន​តម្លៃ​សម​មូល

​III. ជំនាញ និង​ព័ត៌មាន​ទាក់ទង​នឹង​គ្រឹះស្ថាន​ឧត្ដមសិក្សា

  • ប្រវត្តិសាស្ត្រ ខ្មែរ
  • អក្សរសាស្ត្រខ្មែរ
  • ភាសា អង់គ្លេស
  • ភាសា ចិន
  • ភាសា បារាំង
  • បរិស្ថានវិទ្យា
  • វិទ្យាសាស្ត្រ កុំព្យូទ័រ
  • ភូមិវិទ្យា និង​រៀប​ចំ​ដែនដី
  • វិទ្យាសាស្ត្រ នយោបាយ
  • នីតិ​សាធារណៈ
  • នីតិ​ឯកជន
  • ទស្សនវិជ្ជា ពុទ្ធសាសនា
  • សង្គម​វិទ្យា
  • វិស្វកម្ម​សំណង់​អគារ
  • វិស្វកម្ម​អគ្គិសនី
  • ស្ថាបត្យកម្ម
  • វិស្វកម្ម​អភិវឌ្ឍ ជនបទ
  • កសិកម្ម
  • អភិវឌ្ឍន៍​សហគមន៍
  • គ្រប់គ្រង​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច
  1. ការ​ដាក់​ពាក្យ​ស្នើសុំ
  • សិស្ស​-និស្សិត​ អាច​ដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍​បាន​ដោយ​ ដាក់​ពាក្យ​ផ្ទាល់​នៅ​ទី​ស្នាក់​ការ​អាហារូបករណ៍​ ស សុខា ដែល​មាន​អាសយដ្ឋាន ផ្ទះ​លេខ​៤៤ ផ្លូវ​លេខ​៤៣២ សង្កាត់​ទួល​ទំពូង​ទី១ ខណ្ឌ​ចំការមន រាជ​ធានី​ភ្នំពេញ​
  • អាច​ដាក់​តាម​រយៈ Facebook Page អាហារូបករណ៍​ ស​ សុខា ដោយ​បំពេញ​ពាក្យ​ស្នើសុំ​ និង​ភ្ជាប់​ជា​មួយ​នឹង​ឯកសារ​តម្រូវ​
  • មួយ​ទៀត​ តាម​រយៈ Telegram របស់​ក្រុម​ការងារ​អាហារូបករណ៍ ស សុខា ។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម