ព័ត៌មានជាតិ
មកដឹងពីមន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យឯកជននៅភ្នំពេញចំនួនប៉ុន្មាន ដើម្បីពង្រឹងលើវិស័យសុខាភិបាល
វិស័យសុខាភិបាល ជាវិស័យមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងចំណោមវិស័យផ្សេងជាច្រើនទៀត ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។ ក្នុងនោះ ក្រៅពីបង្កើតឲ្យមានមន្ទីរពេទ្យរដ្ឋហើយ ក៏នៅមានមន្ទីរពេទ្យបង្អែកនៅតាមខេត្ត ក្រុង ស្រុក ខណ្ឌ មួយចំនួន នៅទូទាំងប្រទេសថែមទៀត។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ក៏នៅបានអនុញ្ញាតឲ្យវិស័យឯកជន បង្កើតជាមន្ទីរពហុព្យាបាល ,មន្ទីរសម្រាកព្យាបាល ,និងបន្ទប់សង្គ្រោះជំងឺបន្ថែមទៀត។

ដោយឡែកនៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យបង្អែកនៅតាមខណ្ឌជិត ១០ ទីតាំង មណ្ឌលសុខភាពមួយចំនួនធំ និងបន្ទប់សង្គ្រោះជំងឺប្រមាណជាង ១០០០ ទីតាំងថែមទៀត។

ពាក់ព័ន្ធនឹងវិស័យសុខាភិបាលនេះ បើតាមការបញ្ជាក់ពីលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យរដ្ឋចំនួន ៩ ទីតាំង, មានមន្ទីរពេទ្យបង្អែកចំនួន ០៨ ,មណ្ឌលសុខភាពចំនួន ៤៣ ,ប៉ុស្តិ៍សុខភាពចំនួន ៣៨ ,មានមន្ទីរពេទ្យឯកជន និងមន្ទីរពហុព្យាបាលចំនួន ៧៤ ,មន្ទីរសម្រាកព្យាបាលចំនួន ៣២៩, និងបន្ទប់សង្គ្រោះជំងឺចំនួនជាង ១០០០ ទីតាំង។

មិនត្រឹមតែប៉ុណ្ណឹងទេ ក្រោមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ កាលពីចុងឆ្នាំ ២០២១ សម្តេច បានណែនាំឲ្យលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល សាងសង់មន្ទីរពេទ្យមួយកន្លែងទៀត លើផ្ទៃដីជាង ៧ ហិកតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ លើមហាវិថីឈ្នះឈ្នះ(កប់ស្រូវ) សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានសមត្ថភាពទទួលអ្នកជំងឺប្រមាណជាង ១ ម៉ឺនគ្រែ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង លើតម្រូវការព្យាបាលអ្នកជំងឺរាតត្បាត មានឈ្មោះថា ៖ មណ្ឌលព្យាបាលជំងឺឆ្លងតេជោសន្តិភាពរាជធានីភ្នំពេញ៕
អត្ថបទ ៖ ស្រីរ័ត្ន


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង