ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ បណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ចាប់ផ្ដើមបំពេញការងារបណ្ដើរៗហើយ
អ្នកនាំពាក្យក្រសួងកសិកម្ម បានឲ្យដឹងថា ក្រសួង មិនទាន់កំណត់កាលបរិច្ឆេទផ្លូវការ ក្នុងការរៀបចំពិធីចូលកាន់មុខតំណែងលោកបណ្ឌិត យ៉ង សាំងកុមារ ជារដ្ឋលេខាធិការ និងលោក ឡឹក សុធារ ជាអនុរដ្ឋលេខាធិការ នៅឡើយទេ។ ប៉ុន្តែទាំងលោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ បានចាប់ផ្ដើមបំពេញការងារជាបណ្ដើរៗហើយ តាមការចាត់តាំងរបស់លោករដ្ឋមន្ត្រី ឌិត ទីណា។

កាលពីថ្ងៃទី ២៩ ខែវិច្ឆិកាកន្លងទៅនេះ ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោកបណ្ឌិត យ៉ង សាំងកុមារ ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ ចំណែកឯលោក ឡឹក សុធារ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២នេះថា មកដល់ពេលនេះ ក្រសួងមិនទាន់កំណត់កាលបរិច្ឆេទផ្លូវការ ក្នុងការរៀបចំពិធីចូលកាន់មុខតំណែងមន្ត្រីជាន់ខ្ពស់ ដែលទើបត្រូវបានតែងតាំងថ្មីៗនេះនៅឡើយទេ។
ប៉ុន្តែលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំលោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួចរាល់ហើយ។ ក្នុងនោះ ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍ និងអបអរសាទរវត្តមានលោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ផងដែរ។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានឲ្យដឹងយ៉ាងដូច្នេះថា «ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំសមាជិកថ្មី លោកបណ្ឌិត ហើយនិងលោក ឡឹក សុធារ ទៅកាន់ថ្នាក់ដឹកនាំនៃក្រសួង ហើយនិងមន្ត្រីបម្រើការងារក្នុងក្រសួងទាំងអស់ ហើយទាំងថ្នាក់ដឹកនាំ និងទាំងមន្ត្រីបម្រើការងារនៅក្នុងក្រសួង បានសម្ដែងការស្វាគមន៍ ទទួលស្វាគមន៍ ហើយនិងរីករាយចំពោះវត្តមានរបស់លោកទាំងពីរ នៅក្នុងក្រសួងកសិកម្ម»។
យ៉ាងណាក៏ដោយ បើតាមកញ្ញា អ៊ឹម រចនា ដដែល ទោះបីជាមិនទាន់មានការប្រកាសចូលកាន់តំណែងជាផ្លូវការក៏ដោយ ក៏លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ បានចាប់ផ្ដើមបំពេញការងារ ជាបណ្ដើរៗហើយ ជាមួយក្រុមការងាររបស់ក្រសួងកសិកម្ម តាមការចាត់តាំងរបស់លោករដ្ឋមន្ត្រី ឌិត ទីណា។
លោកបណ្ឌិត យ៉ង សាំងកុមារ អតីតប្រធានគណៈកម្មាធិការនាយក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរលិខិតកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា និងស្នើសុំចូលរួមបម្រើការងារ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៦ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់