Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីអប់រំ៖ និស្សិតកម្ពុជា ២០ភាគរយ អាចប្រកួតប្រជែងសមត្ថភាព​លើឆាកអន្តរជាតិ

បានផុស

នៅ

វិស័យអប់រំ កំពុងដើរតួនាទីសំខាន់អភិវឌ្ឍធនធានមនុស្ស ស្របតាមតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ននិស្សិតកម្ពុជា ប្រមាណ ២០ភាគរយ មានសមត្ថភាពអាចប្រកួតប្រជែងមិនត្រឹមតែក្នុងតំបន់នោះទេ គឺថែមទាំងនៅលើពិភពលោក។ នេះជាការគូសបញ្ជាក់របស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

លោក ហង់ជួន ណារ៉ុន បានថ្លែងតាមរយៈកិច្ចសម្ភាសន៍ Grow Under Peace កម្ពុជាថ្មីថា ក្នុងនាមក្រសួងអប់រំ ចង់ឱ្យចំនួនសិស្សនិស្សិតដែលមានសមត្ថភាព កាន់តែច្រើនថែមទៀត ពិសេសផ្នែកភាសាបរទេស និងបច្ចេកវិទ្យា ឱ្យបានលេចធ្លោ។ លោកបន្តដូច្នេះថា «មានតែការអភិវឌ្ឍធនធានមនុស្សឱ្យមានគុណភាពខ្ពស់ ដើម្បីឱ្យកម្ពុជាសម្រេច​បានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យម​កម្រិត​ខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសរីកចម្រើននៅឆ្នាំ ២០៥០»។

លោក ហង់ជួន ណារ៉ុន បានបន្ថែមថា ដើម្បីអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានសមត្ថភាពខ្ពស់ រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ បានវិនិយោគលើបួន ចំណុចសំខាន់ៗ រួមមាន ៖ កត្តាសាលារៀន គ្រូ នាយក សិស្ស និងកត្តាគ្រួសារ។ កត្តាទាំងបួននេះ មិនអាចខ្វះបាននោះទេ គឺរាជរដ្ឋាភិបាល វិនិយោគបន្តទៅលើសាលារៀន កែលម្អធនធានសិក្សា និងកែលម្អការបណ្តុះបណ្តាលគ្រូ។ ដោយឡែកកត្តាសិស្ស និងគ្រួសារ គឺចាំបាច់ នៅពេលដែលមានប្រាក់ចំណូលកាន់តែខ្ពស់ អាណាព្យាបាលនីមួយៗ មានធនធានកាន់តែច្រើន ដើម្បីវិនិយោគ ទៅលើសក្តានុពលរបស់កូនចៅ មានអាហារូបត្ថម្ភគ្រប់គ្រាន់ និងផ្តល់ឱកាសឱ្យកូន បានទៅរៀននៅសាលាល្អ។

ទោះយ៉ាងណា លោករដ្ឋមន្រ្តី មើលឃើញថា ការអភិវឌ្ឍនៅទីក្រុងរីកចម្រើនលឿនជាងជនបទ ពោលគឺអ្នកនៅ​ទីក្រុងមានឱកាសច្រើន ដោយក្រសួងចង់ឱ្យមានការអប់រំមួយដែលមានសមធម៌ ធ្វើយ៉ាងណាឱ្យសាលានៅទីជនបទ ក៏រីកចម្រើនដូចគ្នា ដូច្នេះរដ្ឋាភិបាល បង្កើនកម្រិតជីវភាពប្រជាជននៅទីជនបទ ដើម្បីឱ្យមានអាហារូប​ត្ថម្ភគ្រប់គ្រាន់​សម្រាប់កុមារ កាត់បន្ថយគម្លាតទីក្រុង និងជនបទ។

ទន្ទឹមនឹងនេះ ក្រសួងអប់រំ គាំទ្រចំពោះការអភិវឌ្ឍបង្កើតសាលារៀនឯកជន ដែលមានកម្មវិធីសិក្សាពីរ គឺកម្មវិធីសិក្សាជាតិ និងអន្តរជាតិ។ ជាក់ស្តែងលោក ហង់ជួន ណារ៉ុន បានលើកឡើងថា សាលាឯកជនបច្ចុប្បន្នមានសិស្សប្រមាណ ៣ភារគយ បើធៀបនឹងសាលារដ្ឋ ដែលភាគច្រើននៅទីក្រុងមានទាំងកម្រិតមធ្យម និងកម្រិតខ្ពស់។

បច្ចុប្បន្ននៅកម្ពុជា មានសាលារៀនសរុបប្រមាណ ១៣០០០ សាលា ក្នុងនោះ សិស្សមតេយ្យសិក្សាកើនឡើង ៦២ភាគរយ សិស្សបឋមកើនឡើង ៩៨ភាគរយ កម្រិតអនុវិទ្យាល័យកើន ៥៣ភាគរយ និងកម្រិតវិទ្យាល័យ​កើនឡើងជាង ៣០ភាគរយ។ នេះជាការបញ្ជាក់របស់លោក ហង់ជួន ណារ៉ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២២ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៩ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម