ព័ត៌មានជាតិ
ក្រុងបាត់ដំបង ត្រៀមសាងសង់វិមានឯករាជ្យ និងបង្កើតផ្សាររាត្រីថ្មី
លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានលើកឡើងថា រដ្ឋបាលខេត្តបាត់ដំបងគ្រោងធ្វើការរៀបចំសាងសង់វិមានឯករាជ្យ និងបង្កើតផ្សាររាត្រីថ្មីនាពេលខាងមុខនេះ។
ក្នុងពិធីជួបសំណេះសំណាលជាមួយអាជីវករដែលកំពុងលក់ដូរនៅផ្សាររាត្រី និងនៅតាមវិថីម្ហូបអាហារតាមបណ្តោយដងស្ទឹងសង្កែត្រើយខាងលិច លោក សុខ លូ បានឲ្យដឹងថា ទីតាំងផ្សាររាត្រីបាត់ដំបងថ្មី គ្រោងធ្វើការសាងសង់នាពេលដ៏ខ្លីខាងមុខ ដោយទីតាំងចាស់នឹងជំនួសវិញដោយវិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យជាមួយការរៀបចំសួនច្បារថ្មី ដែលមានមុខងារច្រើនយ៉ាងជាកន្លែងដើរកម្សាន្ត។
លោកបន្តថា រដ្ឋបាលខេត្តបាត់ដំបងបានធ្វើការសិក្សានិងគិតគូរជូនអាជីវករបានរួចរាល់អស់ទៅហើយ ដើម្បីផ្លាស់ប្ដូរទៅប្រកបអាជីវកម្មនៅកន្លែងថ្មី ដោយមិនមែនទុកចោលឡើយ។
លោក សុខ លូ ក៏បានសំណូមពរនិងសុំធ្វើការអធ្យាស្រ័យដល់អាជីវករទាំងអស់មេត្តាយោគយល់ ព្រោះថាការអភិវឌ្ឍគឺតែងតែមានការប៉ះពាល់ ដែលទាមទារឱ្យអាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់មេត្តាលះបង់ និងចូលរួមជាមួយរដ្ឋបាលខេត្ត ព្រោះថាការអភិវឌ្ឍគឺក្នុងគោលបំណងតែមួយគត់ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានច្រើនផងដែរ។
បើតាមអាជ្ញាធរខេត្តបាត់ដំបង ទីតាំងផ្សាររាត្រីថ្មីដែលរដ្ឋបាលខេត្តគ្រោងធ្វើការសាងសង់នាពេលខាងមុខនេះ គឺជាអតីតសួនច្បារដែលធ្វើការទុកចោលអស់រយៈពេលជាយូរមកហើយ។ ចំពោះការអភិវឌ្ឍផ្សាររាត្រី ក៏ដូចជាវិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យនាពេលខាងមុខនេះ រដ្ឋបាលខេត្តសង្ឃឹមថានឹងកែលំអរមុខមាត់ខេត្តបាត់ដំបងឱ្យកាន់តែស្រស់ស្អាតជាងមុន និងកាន់តែទាក់ទាញជាងមុនទៀត ដើម្បីលើកកម្ពស់មុខមាត់ក្រុងបាត់ដំបងឱ្យមានសោភ័ណភាពកាន់តែស្រស់បំព្រង៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច