ព័ត៌មានជាតិ
ស្វែងយល់ពីប្រវត្តិកិច្ចប្រជុំអភិបាលរាជាធានី រដ្ឋធានី និងវេទិកាអភិបាលក្រុងអាស៊ាន
ការរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំអភិបាលរាជាធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកាអភិបាលក្រុងអាស៊ាន AMF គិតត្រឹមឆ្នាំ២០២២នេះ មានរយៈពេល១០ឆ្នាំហើយ ដោយបានពិភាក្សានិងផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍទីក្រុង បញ្ហាប្រឈម និងការអនុវត្តល្អៗនាពេលកន្លងមក។
វេទិកា AMF និងកិច្ចប្រជុំ MGMAC ឆ្នាំ២០២២នេះបានប្រព្រឹត្តទៅដោយផ្ទាល់នៅរាជធានីភ្នំពេញរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២២ ដោយមានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ ៨០ទីក្រុង ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានមានជាង៣០ទីក្រុងធំៗចូលរួម ខណៈពិធីបើកព្រឹត្តិការទំាង២នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែធ្នូ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រធានបទនៃវេទិកា និងកិច្ចប្រជុំទាំងពីរខាងលើត្រូវបានជ្រើសរើសឡើងស្របតាមមូលបទប្រចាំឆ្នាំរបស់អាស៊ាន ដែលព្រះ រាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំង អស់គ្នា» (ASEAN A.C.T. Addres sing Challenges Together) និងស្របទៅតាមបរិបទការងាររបស់ទីក្រុង ដែលក្នុងនោះ វេទិកាអភិបាលក្រុងអាស៊ាន (ASEAN Mayors Forum)៖ ធ្វើឡើងក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី»។
សូមជម្រាបថា នៅរៀងរាល់ឆ្នាំរាជធានី ឬរដ្ឋធានី នៃបណ្ដាប្រទេសដែលជាម្ចាស់ផ្ទះអាស៊ាន តែងតែរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (Meeting of Governors/Mayors of ASEAN Capitals ហៅកាត់ថា MGMAC)។
គួរបញ្ជាក់ថា៖ MGMSC ត្រូវបានប្រារពឡើងជាលើកដំបូងនៅទីក្រហ្សាកាតប្រទេសឥណ្ទូនេស៊ីនៅឆ្នាំ២០១២ក្រោមប្រធានបទ«អាស៊ាននៅកម្រិតមូលដ្ឋាន៖ការរួមចំណែកដល់សហគមន៌អាស៊ានឆ្នាំ២០១៥(ASEAN goes local.contributing to the ASEAN community២០១៥។
កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើលើកជាចុងក្រោយនៅទីក្រុងបាងកក ប្រទេសថៃ នៅឆ្នាំ២០១៩ បន្ទាប់មកទៀត កិច្ចប្រជុំនេះត្រូវបានខកខានមិនបានរៀបចំនៅប្រទេសវៀតណាម និងប្រទេសព្រុយណេ ដោយគ្រាន់តែចេញសេចក្តីថ្លែងការណ៍ពីចំងាយ ដោយសារមូលហេតុ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។
នៅឆ្នាំ២០២២នេះ ដោយប្រទេសកម្ពុជា គឺជាប្រធានប្តូរវេនរបស់អាស៊ាន រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំនេះដោយផ្ទាល់ឡើងវិញ។
ទន្ទឹមគ្នានឹងការរៀបចំកិច្ចប្រជុំខាងលើ សមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (United Cities and Local Governments Asia-Pacific ហៅកាត់ថា UCLG ASPAC) តែងតែរៀបចំវេទិកាអភិបាលក្រុងអាស៊ាន ASEAN Mayors Forum_ហៅកាត់ថា AMF) ជារៀងរាល់ឆ្នាំ នៅតាមរាជធានី ឬរដ្ឋធានីនៃប្រទេសជាម្ចាស់ផ្ទះអាស៊ានផងដែរ។
ជាមួយគ្នានេះ សមាគម UCLG ASPAC ក៏បានស្នើសុំមកកាន់រដ្ឋបាលរាជធានីភ្នំពេញ ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអភិបាលក្រុងអាស៊ាននេះផងដែរ។បន្ទាប់ពីបានពិភាក្សាជាមួយលេខាធិការដ្ឋានសមាគម UCLGASPAC រួចមក រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមយល់ឃើញថា វេទិកាទាំងពីរអាចនឹងរៀបចំនៅរាជធានីភ្នំពេញក្នុងពេលដំណាលគ្នា។
វេទិកា AMF និងកិច្ចប្រជុំ MGMAC នេះ មានសារសំខាន់ក្នុងការអនុញ្ញាតឲ្យបណ្ដារដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់រាជធានី ឬរដ្ឋធានី ខេត្ត ក៏ដូចជាក្រុង ស្រុក របស់ប្រទេសជាសមាជិកអាស៊ាន អាចជួបប្រជុំគ្នាជជែកលើបញ្ហាប្រឈម ក៏ដូចជាចែករំលែកបទពិសោធន៍ល្អៗដែលខ្លួនមាន ដែលជាដំណោះស្រាយអាចយកអនុវត្តបាន ជាពិសេសក្នុងកាលៈទេសៈនៃការស្តារឡើងវិញរបស់ទីក្រុងនីមួយៗ នៅក្រោយវិបត្តិជំងឺកូវីដ១៩។
វេទិកា និងកិច្ចប្រជុំខាងលើនេះ គឺបានចូលរួមជំរុញកិច្ចសហប្រតិបត្តិការ សន្តិភាព សាមគ្គីភាព និងសុខដុមនីយកម្មរវាងរដ្ឋបាលមូលដ្ឋានរបស់ប្រទេសជាសមាជិកអាស៊ាន ជាមួយនឹងរដ្ឋបាលមូលដ្ឋាន នៃបណ្ដាប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។
ចំពោះរាជធានីភ្នំពេញ និងរដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជាវិញ វេទិកា និងកិច្ចប្រជុំទាំងពីរខាងលើគឺផ្ដល់ឱកាសដល់រដ្ឋបាលរាជធានីភ្នំពេញ និងបណ្ដាទីក្រុងនិងខេត្តរបស់កម្ពុជា ក្នុងការបង្កើនទំនាក់ទំនងជាមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តារាជធានី រដ្ឋធានី និងខេត្ត ក្រុងនៃប្រទេសជាសមាជិកអាស៊ាន។
វេទិកា និងកិច្ចប្រជុំទាំងពីរខាងលើនេះបានក្លាយជាកិច្ចប្រជុំដោយផ្ទាល់លើកដំបូង បន្ទាប់ពីការមានវត្តមាននៃជំងឺកូវីដ១៩ និងការអាក់ខានរៀបចំកិច្ចប្រជុំនៅឆ្នាំ២០២០ និងឆ្នាំ២០២១៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ