ព័ត៌មានជាតិ
មួយថ្ងៃនគរបាលរាជធានីភ្នំពេញ ចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនពលរដ្ឋដល់តាមខ្នងផ្ទះបានចំនួន ៣៧៣នាក់
ក្នុងរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ នគរបាលជំនាញរាជធានីភ្នំពេញ បានចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះនៅទូទាំងរាជធានីភ្នំពេញ បានចំនួន ៣៧៣នាក់។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២ ខែធ្នូនេះថា យុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ បានចាប់ផ្ដើមបណ្ដើរៗហើយ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងបន្តថា មន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែធ្នូ បានចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ជូនប្រជាពលរដ្ឋនាពេលយប់ផងដែរ នៅតាមភូមិ និងតាមខ្នងផ្ទះរបស់ពួកគាត់។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានណែនាំដល់ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ ព្រមទាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលទាំង ១០៥ ត្រូវចាប់ផ្ដើមចុះរៀបចំ និងចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់តាមភូមិ និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។

ការណែនាំនេះ គ្រាដែលលោកឧត្តមសេនីយ៍ឯក ស ថេត កាលពីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២បានអញ្ជើញដឹក នាំកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យ និងជំរុញបន្ថែមក្នុងការផ្សព្វផ្សាយ ដើម្បីពន្លឿនក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ជូនដល់ប្រជាពលរដ្ឋទាំង ២ភេទ ដែលគ្រប់អាយុ ១៥ឆ្នាំ និងសម្រាប់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព និងសល់សុពលភាពត្រឹម ៩០ថ្ងៃហួសសុពលភាព។

លោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់មន្ត្រីទទួលការងារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទាំងអស់ ត្រូវរៀបចំធ្វើជាតារាងផែនការ ម៉ោងវេលា ទីកន្លែងឲ្យច្បាស់លាស់ ដោយចាប់ផ្ដើមធ្វើយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះរបស់ពួកគាត់។

លោកឧត្តមសេនីយ៍ឯក ស ថេត បានបន្ថែមថា ក្នុងករណីមានប្រជាពលរដ្ឋសួរនាំអំពីផ្សេងៗ មន្ត្រីពាក់ព័ន្ធត្រូវមានការបញ្ជាក់ហេតុផលឲ្យបានច្បាស់លាស់ និងសមរម្យជាមួយប្រជាពលរដ្ឋ ហើយមន្ត្រីត្រូវណែនាំប្រជាពលរដ្ឋឲ្យបានយល់ច្បាស់ ដោយនៅពេលគាត់សុំកែអក្សរឡាតាំង ថ្ងៃខែឆ្នាំកំណើត គឺត្រូវផ្តោតសំខាន់លើសំបុត្រកំណើត មិនមែនកែតាមការចង់នោះទេ។ ការធ្វើអត្តសញ្ញាណប័ណ្ណនេះ ត្រូវការពេលវេលារយ:ពេល ៤៥ថ្ងៃ គិតចាប់ពីថ្ងៃបំពេញឯកសារ និងថតរូប៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង