Connect with us

ព័ត៌មានជាតិ

ភរិយាឯកឧត្តម ហ៊ុន ម៉ាណែត លោកជំទាវ ពេជ ចន្ទមុន្នី រៀនចប់ថ្នាក់បណ្ឌិតនៅអង់គ្លេស

បានផុស

នៅ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានចំណងអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ពេជ ចន្ទមុន្នី និងមានបុត្រចំនួន ៣រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាអតីតនិស្សិតកម្ពុជាដំបូងគេដែលបានសិក្សានៅសាលាបណ្ឌិតសភាយោធា West Point សហរដ្ឋអាមេរិក។ ក្រៅពីសញ្ញាបត្រផ្នែកយោធា ឯកឧត្តម ក៏មានសញ្ញាបត្រអនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងបានបញ្ចប់សញ្ញាបត្របណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស នៅឆ្នាំ២០០៨។

ឧត្តមភរិយារបស់ឯកឧត្តមគឺលោកជំទាវ ពេជ ចន្ទមុន្នី ជាអតីតនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រឱសថនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ ខណៈលោកជំទាវក៏បានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតផ្នែកសុខភាពសាធារណៈ នៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិក និងសញ្ញាបត្របណ្ឌិតឱសថសាស្ត្រ នៅសាកលវិទ្យាល័យ London ចក្រភពអង់គ្លេស ផងដែរ។

បច្ចុប្បន្ននេះ លោកជំទាវ ពេជ ចន្ទមុន្នី មានតួនាទីជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដែលសមាគមគ្រូពេទ្យនេះបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដើម្បីបេសកកម្មការងារមនុស្សធម៌ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។

ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាភិបាល លោកជំទាវ ពេជ ចន្ទមុន្នី បានយកចិត្តទុកខ្ពស់ ហើយតែងតែដឹកនាំក្រុមគ្រូពេទ្យដោយផ្ទាល់ ដើម្បីចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

អំឡុងពេលនៃការរាតត្បាតដ៏សាហាវជំងឺកូវីដ១៩ លោកជំទាវ ពេជ ចន្ទមុន្នី ក៏បានទទួលភារកិច្ចជាប្រធានដឹកនាំក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ ដែលកាលណោះ លោកជំទាវ បានចុះបំពេញការងារនេះដោយផ្ទាល់នៅទីតាំង និងមន្ទីរពេទ្យព្យាបាលអ្នកជំងឺទាំងថ្ងៃទាំងយប់ មិនគិតពីការនឿយហត់។

ក្រៅពីនេះ លោកជំទាវ ក៏មានតួនាទីមួយចំនួនទៀតដូចជា ឧត្តមទីប្រឹក្សានៃកាយរឹទ្ធិជាតិកម្ពុជា ស្នងការ​សមាគម​កាយឫទ្ធិនារី​កម្ពុជា រួមទាំងការងារសង្គម និងមនុស្សធម៌ផ្សេងៗជាច្រើនទៀត ផងដែរ។

គួរជម្រាបដែរថា លោកជំទាវ ពេជ ចន្ទមុន្នី គឺជាកូនស្រីរបស់ឯកឧត្តម ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម