ព័ត៌មានជាតិ
តើសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលមានខ្លឹមសារដូចម្តេច?
សិទ្ធិអ្នកនិពន្ធស្ថិតនៅក្រោមច្បាប់កម្មសិទ្ធិបញ្ញា ឬ IP។ សិទ្ធិអ្នកនិពន្ធ គឺជាសិទ្ធិដែលច្បាប់ផ្តល់ជូនដល់អ្នកនិពន្ធ តន្រ្តីករ អ្នកសិល្បៈ ឬ អ្នកបង្កើតស្នាដៃនានា ប្រើប្រាស់ស្នាដៃរបស់ខ្លួនដោយស្របច្បាប់ និងការពារពីការលួចចម្លងផ្សេងៗ ឬយកទៅប្រើប្រាស់ដោយខុសច្បាប់។

លោក ថេង សុវណ្ណារីហ្សា (Sam Rocker) តន្ត្រីករមួយរូបបានលើកឡើងថា សិទ្ធិអ្នកនិពន្ធបែងចែកជា ២ ប្រភេទ គឺសិទ្ធិសីលធម៌ និងសិទ្ធិបេតិកភណ្ឌ។ សិទ្ធិសីលធម៌មិនមានការផុតកំណត់ការពារឡើយ ទោះបីម្ចាស់ដើមទទួលមរណភាពទៅហើយក្តី ក៏អ្នកស្នងមរតកមានសិទ្ធិទាមទារឱ្យមានការគោរពសិទ្ធិស្នាដៃផងដែរ។ ក្នុងករណីមិនមានអ្នកស្នងមរតក ឬ មិនបានជ្រើសរើសអ្នកស្នងមរតក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងដើរតួនាទីការពារសិទ្ធិនេះជូនម្ចាស់ស្នាដៃ។

រីឯសិទ្ធិបេតិកភណ្ឌវិញ ពោលប្រសិនជានរណាម្នាក់មានបំណងចង់រកកម្រៃដោយប្រើបទចម្រៀងម្ចាស់ដើម ទាល់តែមានការយល់ព្រមជាមុនសិន។ មួយវិញទៀត ក្នុងករណីនេះម្ចាស់ដើមក៏ទទួលបានប្រាក់កម្រៃមួយចំណែកផងដែរ។ សិទ្ធិបេតិកភណ្ឌមានរយៈពេលកំណត់ ៥០ ឆ្នាំ។
ចំពោះសិទ្ធិប្រហាក់ប្រហែលវិញ លោក ស៊ឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលបានលើកឡើងថា គឺសំដៅដល់ច្បាប់ការពារលើសិទ្ធិអ្នកសម្តែង សិទ្ធិផលិតកររូបភាព និងអង្គភាពផ្នែកទូរទស្សន៍ ឬ វិទ្យុជាដើម។ ទាំងបីនេះ ត្រូវបានគេចាត់ទុកថាជាសិទ្ធិប្រហាក់ប្រហែល។

លោក ស៊ឹម សត្តា បានក្រើនរំលឹកដល់អ្នកនិពន្ធដែលចង់ឱ្យស្នាដៃរបស់ខ្លួន ត្រូវបានការពារពីការលួចចម្លងផ្សេងៗ គួរធ្វើការចុះបញ្ជីកម្មសិទ្ធិបញ្ញាឱ្យបានត្រឹមត្រូវតាមច្បាប់។ ការចុះបញ្ជីកម្មសិទ្ធិបញ្ញានេះមានជាច្រើនស្នាដៃ ដូចជាស្នាដៃចម្រៀង ស្នាដៃអក្សរសាស្ត្រ ស្នាដៃភាពយន្ត និងស្នាដៃសិល្បៈផ្សេងទៀត៕
ដោយ៖ អុន ស្រីមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ