ព័ត៌មានជាតិ
ប្រតិភូអភិបាលរាជធានី-រដ្ឋធានីអាស៊ាន អបអរសាទរសម្ដេចតេជោ ដែលដឹកនាំកម្ពុជាទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស
ប្រតិភូអភិបាលរាជធានី-រដ្ឋធានីអាស៊ាន បានសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
ការរំលឹកយ៉ាងដូច្នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបជាមួយប្រតិភូអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ដែលដឹកនាំដោយលោក Chadchart Sittipunt អភិបាលរាជធានីបាងកក នាព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២នេះ។ ជំនួបនេះ ត្រូវបានធ្វើឡើងនៅមុន ពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលរាជធានីភ្នំពេញត្រូវទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា នៅក្នុងជំនួបនេះ លោក Chadchart sittipunt បានសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស, ទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ, ព្រមទាំងរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានយ៉ាងជោគជ័យយ៉ាងត្រចះត្រចង់។
ជាមួយគ្នានេះ លោក Chadchart sittipunt បានប្ដេជ្ញាជូនសម្ដេចតេជោថា នឹងគាំទ្រ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងរាជធានី-រដ្ឋធានី ឲ្យបានកាន់តែខ្លាំងឡើងថែមទៀត ដើម្បីបម្រើឲ្យវិស័យសេដ្ឋកិច្ច សង្គម និងសុខាភាពរបស់ប្រជាជន នៅតាមបណ្ដារាជធានី-រដ្ឋធានី ក្នុងសហគមអាស៊ាន។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានរំលឹកជូនប្រតិភូទាំងមូល អំពីប្រវត្តិរាជធានីភ្នំពេញ ដែលកាលពីឆ្នាំ ១៩៧៩ សម្ដេចបានជួបប្រជាជនត្រឹមតែ ៧០នាក់តែប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈការអភិវឌ្ឍបើកទូលាយផង និងតាមរយៈការអភិវឌ្ឍតាមបែបស៊ីជម្រៅផង រាជធានីភ្នំពេញ បានកើនទំហំពី ៣០០គីឡូម៉ែត្រការ៉េ ទៅ ៧០០គីឡូម៉ែត្រការ៉េ និងសំណង់លើផ្ទៃដី ១ហិចតា ពី ២ពាន់ម៉ែត្រការ៉េ ដល់ ៥ម៉ឺនម៉ែត្រការ៉េ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឲ្យប្រតិភូអភិបាលរាជធានី-រដ្ឋធានីទាំងអស់ បន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើយ៉ាងណា ជំរុញការអភិវឌ្ឍរាជធានី-រដ្ឋធានី ឲ្យមានភាពវ័យឆ្លាតបៃតង និងដើម្បីបម្រើឲ្យការអភិវឌ្ឍប្រកបដោយ ចីរភាព ជាពិសេសសុខមាលភាពរបស់ប្រជាជន៕
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច