ព័ត៌មានជាតិ
អាជ្ញាធរ ចេញលិខិតកោះហៅគ្រូហុងស៊ុយ ដែលផ្សព្វផ្សាយស្ទីកឃ័រ (កាត់ឆុង)
អាជ្ញាធរខណ្ឌឫស្សីកែវ បានចេញវិធានការមួយ លើករណីគ្រូហុងស៊ុយ ដែលផ្សព្វផ្សាយស្ទីកឃ័រ (កាត់ឆុង)បង្កឱ្យអ្នកមានជំនឿរតម្រង់ជួរ និងជួបជុំគ្នាដោយមិនខ្លាចជំងឺកូវីដ-១៩។
លោក សន សោភ័ណ នាយករដ្ឋបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា អាជ្ញាធរបានចុះទៅណែនាំ តែមិនបានជួបគ្រូហុងស៊ុយ នោះទេ ប៉ុន្តែបានធ្វើលិខិតអញ្ជើញជួបរដ្ឋបាលខណ្ឌ នៅថ្ងៃទី៨ ខែមករាខាងមុខ ដើម្បីធ្វើការណែនាំ ខណៈឮព័ត៌មានថា នៅថ្ងៃ១៦ ខែមករា ខាងមុខ នឹងមានការជួបជុំចែកស្ទីកឃ័រកាត់ឆុងនេះម្តងទៀត ។

អភិបាលខណ្ឌឫស្សីកែវ បានឲ្យក្រុមការងារចុះណែនាំពីបញ្ហាកូវីដ-១៩ ដល់ក្រុមហ៊ុនមិនត្រូវឲ្យមានការជួបជុំច្រើន និងត្រូវអនុវត្តរក្សាគម្លាតសុវត្ថិភាព និងមានទឹកអាកុលលាងដៃជានិច្ច ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ គ្រូហុងស៊ុយ ឡុង ណាលី អគ្គនាយិការស្ថាប័នម៉ាស្ទ័រ ណាលី ហុងស៊ុយ បានប្រកាសតាមបណ្តាញផ្សព្វផ្សាយថា មានឆ្នាំ ចំនួន៤ ដែលឆុងជាមួយអ្នកជាប់សែស្រឡាយចិន វៀតណាម ខណៈថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ជិតមកដល់ ក្រុមហ៊ុននឹងចែកស្ទីឃ័រ (កាត់ឆុង)ដោយឥតគិតថ្លៃ ស្រាប់តែនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ អ្នកមានជំនឿរាប់រយពាន់នាក់ ផ្អើលភ្លូកទឹកភ្លូកដីសម្រុកទៅតម្រង់ជួរប្រជ្រៀតគ្នា៤ទៅ៥ជួរ ដើម្បីយកស្ទីកឃ័រ(កាត់ឆុង)រហូតដល់យប់ជ្រៅដោយមិនគិតពីសុវត្ថិភាព ឬហានីភ័យការឆ្លងកូវីដ-១៩ឡើយ ៕
អត្ថបទ ៖ ឌីរៀ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង