Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន នឹង​ផ្ញើសារ​ពិសេស​ជូន​ប្រជាពលរដ្ឋ​នៅ​ចំ​ថ្ងៃ​ទិវា​ជ័យជម្នះ​៧​មករា

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ហេង សំរិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែការរាតត្បាតនៃជំងឺសកលកូវីដ-១៩ ពិធីមេទ្ទិញខួបអនុស្សាវរីយ៍លើកទី៤២ នៃមហាជ័យជម្នះ៧មករា ដែលតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំនោះ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ប៉ុន្តែទន្ទឹមនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងមានពិសេសមួយផ្ញើជូនជនប្រជាពលរដ្ឋ ក្នុងឳកាសដ៏វិសេសវិសាលនេះ។

លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះថា ” សម្រាប់ទិវាជ័យជម្នះ៧មករាឆ្នាំនេះ មានការណែនាំពីថ្នាក់ដឹកនាំ មិនឲ្យមានកម្មវិធីធំដុំទេ ដោយសារយើងត្រូវប្រុងប្រយ័ត្នលើបញ្ហាជំងឺកុវីដ-១៩ ហើយនៅថ្ងៃស្អែកនេះ នឹងមានសារ (ជាឯកសា) ពិសេសមួយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីផ្ញើជូនប្រជាពលរដ្ឋ ព្រះសង្ឃ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក សមាជិកាគណបក្សទាំងអស់ ទាំងក្នុង និងក្រៅប្រទេសផងដែរ”។

លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

សូមបញ្ជាក់ថា ថ្វីដ្បិតតែឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា ផ្អាកការធ្វើមេទ្ទិញដើម្បីអបអរខួប៧មករា ដែលជាថ្ងៃកំណើតទីពីររបស់ប្រជាជនយើង ប៉ុន្តែនៅតាមទីស្នាក់ការគណបក្សទាំងអស់ រាប់ទាំងនៅទីសាធារណៈផង នៅតែមានការដាក់តាំងរូបសញ្ញារំឭកខួប៤២ឆ្នាំ នៃមហាជ័យជម្នះ ព្រមទាំងមានការដាក់តាំងបដាពាក្យស្លោកនានា ព្រមទាំងរូបថតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចចក្រី ហេង សំរិន នៅតាមទីតាំងនានាផងដែរ។

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ គឺជាថ្ងៃគម្រប់ខួប៤២ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩  ហើយជាទិវាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យរស់រានមាន ជីវិតឡើងវិញបានទាន់ពេលវេលា ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ចាប់ផ្តើមពីថ្ងៃជ័យជម្នះ៧មករា ប្រជាជនយើងបានជ្រោងទង់មហាសាមគ្គីជាតិ ពុះពារ ជម្នះគ្រប់ឧបសគ្គ ដើម្បីការពារការររស់រានមានជីវិតរបស់ខ្លួន ស្តារ និងកសាង ប្រទេសឡើងវិញពីចំណុចសូន្យ ធ្វើឱ្យមានការផ្លាស់ប្តូរ រីកចម្រើនជាជំហានៗ រហូតមកដល់បច្ចុប្បន្ននេះ។

ក្នុងស្មារតីចងចាំជានិច្ច មហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង និងចងចាំជានិច្ចគុណូបការៈដ៏ថ្លៃថ្លារបស់កម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ ធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ និងរាំងស្កាត់មិនឱ្យរបបអប្រិយនេះអាចវិលត្រឡប់មកវិញបាននោះ ប្រជាជនយើងតែងបានប្រារព្វពិធីរំឭកខួបអនុស្សាវរីយ៍នៃទិវាជ័យជម្នះ ៧មករា យ៉ាងអធិកអធមជារៀងរាល់ឆ្នាំ ជាមួយនឹងការសាទរចំពោះសមិទ្ធផលលើគ្រប់វិស័យ ដែលយើងសម្រេចបានក្នុងឆ្នាំកន្លងទៅ។

សម្រាប់ឆ្នាំនេះ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដែលជាវិបត្តិសុខភាពសកល បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម សេដ្ឋកិច្ចកម្ពុជានោះ កម្មវិធីនេះត្រូវផ្អាកជាបណ្តោះអាសន្ន ហើយប្រឹងប្រែងប្រយុទ្ធ ទប់ស្កាត់ និងបង្ការជំងឺដ៏កាចសាហាវនេះ។ ទោះបីជាយ៉ាងនេះក្តី ក៏អត្ថន័យ និងស្មារតីជ័យជម្នះ៧ មករា ស្ថិតនៅរស់រវើកជានិច្ចក្នុងមនសិការរបស់ប្រជាជនកម្ពុជា។

ប្រជាជនយើងបានប្រសិទ្ធនាមថ្ងៃជ័យជម្នះ ៧ មករា ជាថ្ងៃកំណើតទីពីររបស់ខ្លួន។ ជ័យជម្នះ ៧មករា ជាមូលដ្ឋានគ្រឹះនៃការកកើតឡើងវិញ និងការរីកចម្រើននូវអ្វីៗគ្រប់យ៉ាង ដែលជាគុណតម្លៃសម្រាប់សង្គមជាតិ បើគ្មានជ័យជម្នះ ៧មករា យើងពិតជាគ្មានជីវិត និងគ្មានអ្វីៗទាំងអស់ដូចក្នុងពេលបច្ចុប្បន្ននេះឡើយ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម