ព័ត៌មានជាតិ
អភិបាលរាជធានី និងរដ្ឋធានីអាស៊ានផ្តល់យោបល់ជំរុញកិច្ចសហប្រតិបត្តិការឲ្យមានទីក្រុងឆ្លាត
កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាននៅរសៀលថ្ងៃទី ០២ ខែធ្នូនេះបានលើកឡើងពីប្រធានបទ “ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព” ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន គឺជាវេទិកាមួយសម្រាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន និងដែលអាចកើតមានឡើងព្រមទាំងចែករំលែកការអនុវត្តល្អៗ ក៏ដូចជាទស្សនៈល្អៗសម្រាប់ការកសាងសហគមន៍អាស៊ាន។
លោក ឃួង ស្រេង មានប្រសាសន៍លើកឡើងថា៖ ជារៀងរាល់ឆ្នាំ រាជធានី ឬរដ្ឋធានីនៃបណ្ដាប្រទេសដែលជាម្ចាស់ផ្ទះអាស៊ានតែងតែរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (Meeting of Governors/Mayors of ASEAN Capitals ហៅកាត់ថា MGMAC)។
កិច្ចប្រជុំនេះត្រូវបានខកខានមិនបានរៀបចំរយៈពេល២ឆ្នាំជាប់គ្នា គឺគ្រាន់ តែចេញសេចក្តីថ្លែងការណ៍ពីចំងាយ ដោយសារមូលហេតុនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ នៅឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រធានប្តូរវេនរបស់អាស៊ាន ដោយ រដ្ឋបាលរាជធានីភ្នំពេញជាអ្នករៀបចំកិច្ចប្រជុំនេះដោយផ្ទាល់ឡើងវិញនាថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២២នេះ។
លោកបន្តថា៖ បញ្ញានៃការរាតត្បាតជំងឺកូវីដ-១៩ បានរម្លឹកដល់មេដឹកនាំទីក្រុងឱ្យយកចិត្តទុកដាក់បន្ថែមទៀតទៅលើការត្រៀមខ្លួនរបស់ទីក្រុងឱ្យបានប្រសើរជាងមុន សម្រាប់ការលេចចេញជាយថាហេតុណាមួយ និងសម្រាប់ផែនការស្ដារឡើងវិញប្រកបដោយចីរភាព និងមានភាពធន់។ នៅក្នុងបរិបទនេះ ការរីកចម្រើនផ្នែកបច្ចេកវិទ្យានាំមុខដោយឌីជីថលនីយកម្មនឹងត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមផង និងជាឱកាសផង សម្រាប់ទីក្រុងនីមួយៗ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់នៅក្នុងអង្គប្រជុំនេះថែមទៀតថា៖ ការបង្កើតទីក្រុងភ្នំពេញតំបូងគឺសម្រាប់ដាក់មនុស្សតែ៣០ម៉ឺននាក់ប៉ុណ្ណោះ ហើយកាលពីជាង៤០ឆ្នាំមុន ជាទីក្រុងដ៏កំសត់មួយនេះបានក្លាយជាទីក្រុងខ្មោចមិនមានអ្វីទាំងអស់។
ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានរំដោះប្រទេសជាតិមួយនេះអោយរួចផុតពីសង្គ្រាម សម្តេចតេជោបានអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ និងបានធ្វើឲ្យរាជធានីភ្នំពេញមានប្រជាពលរដ្ឋមករស់នៅប្រមាណ៣លាននាក់។
លោកថា នេះជាការបទពិសោធន៍ដ៏ធំមួយដែលកម្ពុជាបានចែករំលែកជូនអង្គប្រជុំ នោះគឺសន្ដិភាពដែលវាមានតំលៃណាស់ក្នុងការអភិវឌ្ឍក្រុង និងប្រទេសឲ្យរីកចំរើនរុងរឿង។
ក្នុងកិច្ចប្រជុំនេះ អភិបាលរាជធានី និងរដ្ឋធានី ឬតំណាងមកពីរាជធានីនីមួយៗដូចជា ប្រទេសព្រុយណេ ប្រទេសឥណ្ឌូនេស៊ី ប្រទេសឡាវ ប្រទេសម៉ាឡេស៊ី ប្រទេសមីយ៉ាន់ម៉ា ប្រទេសភីលីពីន សិង្ហបុរី ប្រទេសថៃ និងប្រទេសវៀតណាម បានផ្តល់នូវមតិយោបល់ បទពិសោធន៍ពីទីក្រុងរបស់ខ្លួនជូនអង្គប្រជុំ ក្នុងការរៀបចំផែនការទីក្រុងសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព, ការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ទីក្រុង, ការដឹកជញ្ជូនទីក្រុងប្រកបដោយចីរភាព, ការគ្រប់គ្រងគ្រោះមហន្តរាយ, ការរៀបចំទីក្រុងបៃតង, ការកាត់បន្ថយហានិភ័យអាកាសធាតុ ,បច្ចេកវិទ្យា និងសុវត្ថិភាពសាធារណៈ, បច្ចេកវិទ្យាសម្រាប់ទីក្រុងប្រកបដោយចីរភាព និងមានភាពធន់, ទេសចរណ៍ និងវប្បធម៌ឆ្ពោះទៅសហគមន៍ប្រកបដោយចីរភាព៕
អត្ថបទ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច