ព័ត៌មានជាតិ
ប៉ូលីសស្រុកគីរីវង់ បង្ក្រាបរថយន្តដឹកឈើបេងឆ្លងមកពីវៀតណាម
ខេត្តតាកែវ ៖ ប៉ូលីសស្រុកគីរីវង់បង្ក្រាបរថយន្តដឹកឈើបេងមួយគ្រឿង នៅយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២០និង៤០នាទី នៅចំណុចលើដងផ្លូវជាតិលេខ២ ស្ថិតភូមិក្នុងភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ។

តាមប្រភពបានបញ្ជាក់ថា ក្រុមឈ្មួញគ្រាក់ៗមួយចំនួនក្នុងខេត្តតាកែវ កំពុងតែប្រើប្រាស់រថយន្តប្រភេទសាំយ៉ុងដឹកទំនិញចែកចាយប្រចាំថ្ងៃ តែធាតុពិតជាក់ស្តែងពួកគេបានបង្កប់ឈើប្រណិតនៅបាតរថយន្តបន្លំភ្នែកសមត្ថកិច្ច ជាក់ស្តែងដូចក្នុងករណីខាងលើនេះស្រាប់។ ប្រភពបានបន្ថែមថា ឈើបេងដែលក្រុមឈ្មួយកពីវៀតណាមមកកម្ពុជា ជាប្រភេទបេងអាមេរិកកាំងមានតម្លៃថោក ហើយពេលយកមកដល់ខ្មែរត្រូវបានបង្វែដឹកយកទៅប្រទេសវៀតណាមវិញដោយបន្លំថា ជាឈើបេងខ្មែរមានតម្លៃថ្លៃ និងបានបន្តចែកចាយលក់ជាអន្តរជាតិ។ ចំពោះករណីរថយន្តនេះបន្លំដឹកទំនិញផង ដឹកឈើប្រណិតផងនេះ តាមប្រភពច្បាស់ការគឺកើតឡើងជាច្រើនដង ច្រើនខែមកហើយឆ្លងកាត់ខេត្តតាកែវ។
សូមបញ្ជាក់ថា សមត្ថកិច្ចស្រុកគីរីវង់បានចាប់ឃាត់រថយន្ត ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ស្លាក់លេខ ភ្នំពេញ 2N -5243 ដឹកម៉ាស់ចំនួន៨៧៧កេស និងបង្កប់ឈើបេងពីខាងក្រោមចំនួន១២កំណាត់ ដែលមានអ្នកបើកបររថយន្តឈ្មោះ អ៊ាន វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ៕ អត្ថបទ៖ វីរៈ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ