ព័ត៌មានជាតិ
ALLNESS ខូឡាជេនលំដាប់ថ្នាក់លេខ ១ នៅប្រទេសថៃ ប្រកាសសម្ពោធនៅកម្ពុជា ក្រោមវត្តមានតារាល្បីថៃនាងPitchanart Sakhakorn
ALLNESS COLLAGEN ដែលជាផលិតផលខូឡាជេនលំដាប់ថ្នាក់នាំមុខនៅប្រទេសថៃនោះ បានប្រកាសសម្ពោធជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ក្រោមវត្តមានតារាល្បីឈ្មោះរបស់ព្រះរាជាណាចក្រថៃ នាងPitchanart Sakhakorn ដែលជាទូតសុឆន្ទៈរបស់ផលិតផលនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនពីប្រទេសថៃ សិល្បករ អាជីវករ ជាច្រើនកុះករ ចូលរួមផងដែរ។
ជាក្រុមហ៊ុន និងជាផលិតផលមានឈ្មោះបោះសំឡេងឈានមុខនៅប្រទេសថៃ ពេលនេះផលិតផល ALLNESS COLLAGEN បានបង្ហាញវត្តមាននៅកម្ពុជាជាមួយនឹងភាពជឿជាក់ខ្ពស់ថា នឹងអាចវាយលុកទីផ្សារនៅកម្ពុជាបាន។
តារាសម្ដែងថៃនាងPitchanart Sakhakorn បានស្នើឲ្យអតិថិជនអាចធ្វើការសាកល្បងក្នុងការប្រើប្រាស់ផលិតផលនេះ នោះនឹងអាចបានដឹងច្បាស់អំពីគុណតម្លៃសម្រាប់សុខភាពរូបរាងកាយ និងសម្រស់។
នាងPitchanart Sakhakorn បានលើកឡើងថា នាងបានក្លាយជាទូតសុឆន្ទៈ នៃផលិតផលនេះជាច្រើនឆ្នាំកន្លងមកហើយ ហើយក៏ជាអ្នកដែលបានប្រើប្រាស់ផលិតផលនេះ និងទទួលបានការនិយមទទួលទានច្រើននៅប្រទេសថៃផងដែរ។
នាងលើកឡើងដែរថា នាងពិតជារំភើបដែលបានធ្វើដំណើរកាន់ប្រទេសកម្ពុជាជាថ្មីជាមួយការប្រកាសសម្ពោធផលិតផល ALLNESS COLLAGEN ជាផ្លូវការ ហើយនាងក៏មានគម្រោងធ្វើដំណើរមកកម្ពុជាថ្មីដើម្បីចូលរួមបំពេញការងារ និងការថតស្នាដៃសិល្បៈមួយចំនួននៅកម្ពុជាផងដែរ។
គួរបញ្ជាក់ផងដែរថា ALLNESS COLLAGEN ជាផលិតផលនាំចូលពីប្រទេសជប៉ុន ជាផលិតផល ធ្វើឲ្យស្បែកតឹងណែន រក្សាសំណើមស្បែក ជួយឲ្យស្បែកទន់រលោង កាត់បន្ថយស្លាកស្នាម និងការកើតមុន ធ្វើឲ្យស្បែក ស ភ្លឺ រលោង ក្មេងជាងវ័យ។ ALLNESS COLLAGEN គឺជាផលិតផលត្រូវមានសុវត្ថិភាព ត្រូវតាមមាត្រដ្ឋានស្តង់ដារអន្តរជាតិ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា