ព័ត៌មានជាតិ
ទុនជិត ៤ ពាន់លានដុល្លារ ទទួលការវិនិយោគ ក្នុងរយៈពេល ១១ ខែឆ្នាំ ២០២២
ក្នុងរយៈពេល១១ខែ ចាប់ពីខែមករារហូតដល់ខែវិច្ឆិកាឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ១៥២ គម្រោង ជាមួយទុនជាង ៣៨៧៩ លានដុល្លារអាមេរិកដោយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង១៣៣៣២០កន្លែង។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ ក្នុងចំណោមគម្រោងវិនិយោគ ១៥២ ក្នុងនោះនៅខែមករាបានអនុម័តច្រើនជាងគេរហូតដល់ទៅចំនួន ២៤ ក្រុមហ៊ុនដែលមានទុនវិនិយោគជាង ២២៧៧ លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋចំនួន ១៩៩០៥ កន្លែង។
បើតាម CDC ក្នុងចំណោមក្រុមហ៊ុនចំនួន ១៥២ គម្រោងមានគម្រោងបោះទុនវិនិយោគធំៗចំនួន ៦ រួមមានអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥២៨បន្ទប់នៅភ្នំពេញ មានទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក។ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ ២៩៧ លានដុល្លារអាមេរិក។

គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើអានុភាព ១៥០ MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក។ គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន ១ ៣០០ លានដុល្លារអាមេរិក។
គម្រោងបង្កើតសណ្ឋាគារលំដាប់ផ្តាយ ៥ ចំនួនពីរទីតាំង និងមជ្ឈមណ្ឌលពាណិជ្ជកម្មនិងមណ្ឌលកម្សាន្តក្នុងក្រុងព្រះសីហនុដែលមាន១៥៣៩បន្ទប់មានតម្លៃវិនិយោគចំនួន ៣៣២,៤លានដុល្លារអាមេរិក៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច