ព័ត៌មានជាតិ
បណ្ដាទីក្រុង នៃប្រទេសអាស៊ានទាំងអស់ ប្ដេជ្ញារួមគ្នាកសាងទីក្រុងឲ្យមានភាពធន់ និងឆ្លាតវៃ
បណ្ដាទីក្រុង នៃប្រទេសអាស៊ានទាំង ១០ បានចុះហត្ថលេខាលើសេចក្ដីប្រកាសទីក្រុងភ្នំពេញ ដែលជាតឹកតាងថ្មីបង្ហាញពីការអភិវឌ្ឍទីក្រុង បង្ហាញអំពីសេចក្ដីថ្លៃថ្នូរ នៃការប្ដេជ្ញាចិត្តរបស់អាស៊ាន ដើម្បីបន្តដំណើរទៅថ្ងៃអនាគត ធ្វើយ៉ាងណាឆ្លើយតបនឹងកសាងទីក្រុងឲ្យមានភាពធន់ ឆ្លាតវៃ ការត្រៀមលក្ខណៈដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងផ្ដល់នូវភាពសុខដុមនីយកម្មជូនប្រជាពលរដ្ឋ។

ក្នុងកម្មវិធីស្ដីពីលទ្ធផលពិភាក្សាតុមូលនៅព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២២ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២២ តំណាងទីក្រុង នៃតំបន់អាស៊ានទាំងអស់ បានចុះហត្ថលេខាលើសេចក្ដីប្រកាសភ្នំពេញឆ្នាំ ២០២២ ដោយបានលើកឡើងពីក្ដីបារម្ភ ក៏ដូចជាបញ្ហាប្រឈម ដែលទីក្រុងនៅតំបន់អាស៊ានជួបប្រទះនៅក្នុងពេលនេះ ដូចជា បញ្ហាសេដ្ឋកិច្ច បញ្ហាប្រែប្រួលអាកាសធាតុ និងភាពមិនច្បាស់លាស់ផ្សេងៗ ជាពិសេសលើកឡើងពីការបែងចែកថវិកា ដើម្បីធ្វើយ៉ាងណាជួយអភិវឌ្ឍន៍ទីក្រុងឲ្យមានភាពធន់ និរន្តរភាព និងគួរឲ្យចង់រស់នៅ។

លោកបានបន្តថា បន្ថែមពីលើបញ្ហាប្រឈម ក៏ដូចជាភាពមិនច្បាស់លាស់ដែលបានលើកឡើងនោះ បណ្ដាទីក្រុងក៏បានទទួលស្គាល់ផងដែរថា ទីក្រុង នៃតំបន់អាស៊ានមានបញ្ហាប្រឈមជាច្រើនដែលកំពុងតែកើតឡើង ដែលកើតចេញពីបញ្ហាប្រឈមការអភិវឌ្ឍទីក្រុង ដូចជា ៖ ការស្ទះចរាចរណ៍ ការគ្រប់គ្រងកាកសំណល់ ការបំពុល ទឹកកខ្វក់ ខ្វះខាតនូវតម្រូវការដែលមានតម្លៃសមរម្យ ទឹកស្អាត បញ្ហាសេវាសំខាន់ៗ និងខ្វះខាតទីធ្លាសួនបៃតង ដែលនេះជាអ្វីដែលបានពិភាក្សា និងលើកឡើងពីបណ្ដារាជធានីនៅក្នុងតំបន់អាស៊ាន។

លោកបានបន្តទៀតថា ដូច្នេះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ គឺបណ្ដាទីក្រុងបានឯកភាពយោគយល់ថា សេចក្ដីប្រកាសទីក្រុងភ្នំពេញ នឹងស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងពង្រឹងនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីលើកកម្ពស់ឲ្យទីក្រុង នៃបណ្ដាតំបន់អាស៊ាន ចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងគ្នា។ ក្នុងនោះ កិច្ចប្រជុំនេះ ទីក្រុងវៀងចន្ទន៍ ហាណូយ ទីក្រុងភ្នំពេញ ដូចជាបណ្ដារាជធានីដទៃទៀត ក៏បានចែករំលែកអំពីទម្លាប់អភិវឌ្ឍន៍ទីក្រុងល្អ ជាមួយនឹងការរៀបចំទីក្រុងផ្ដោតទៅលើប្រជាពលរដ្ឋ ដោយមិនសូវផ្ដោតលើបច្ចេកវិទ្យានោះទេ ។ ចំពោះទីក្រុងសាំងហ្គាពួរ បានចែករំលែកពីការដាំដុះបន្លែ ការរៀបចំផែនការទីក្រុង ដើម្បីធ្វើយ៉ាងណាឲ្យធានាសន្តិសុខល្អប្រសើរ ជូនប្រជាពលរដ្ឋដែលរស់នៅលើអគារខ្ពស់ៗ រស់នៅប្រកបដោយសុខដុមនីយកម្ម។ ទីក្រុងហាណូយ ក៏បានបង្ហាញពីបទពិសោធន៍ និងការធ្វើនគរូបនីយកម្មទីក្រុងរបស់គេ ដោយចង់អភិវឌ្ឍន៍ទៅជាប្រទេសដែលមានការប្រកួតប្រជែងខ្ពស់ ហើយផ្ដោតទៅលើ ភូមិសាស្ត្រក្នុងតំបន់ហាណូយផងដែរ។ ក្នុងនោះ កម្ពុជា ក៏បានបង្ហាញពីការរៀបចំរបស់ខ្លួន ដែលរៀបចំការកំណត់តំបន់នៅក្នុងទីក្រុង។

សូមបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានី នៃបណ្ដាប្រទេសអាស៊ាន គឺដើម្បីចែករំលែកនូវបទពិសោធន៍ ការសិក្សាចំណុចល្អ និងសម្រេចបាននូវសមិទ្ធផល នៃទីក្រុងផ្សេងៗ នៅបណ្ដាអាស៊ាន។ ក្នុងនោះ ក៏បានចែករំលែកផងដែរនូវបញ្ហាប្រឈម នូវដំណោះស្រាយដែលមានភាពច្នៃប្រឌិត ហើយម្យ៉ាងវិញទៀត បណ្ដាទីក្រុងនីមួយៗ បានប្ដេជ្ញាចិត្តរួមគ្នា ដើម្បីកសាងទីក្រុងឲ្យមានភាពធន់ រឹងមាំ និងវៃឆ្លាតជាងមុន៕
អត្ថបទ ៖ ស្រីរ័ត្ន












-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ