Connect with us

ព័ត៌មានជាតិ

កម្ពុជាមាន​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ជាង ១០០ នៅទូទាំងប្រទេស

បានផុស

នៅ

លោក យូ ជីតារ៉ា តំណាងសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានលើកឡើងថា បច្ចុប្បន្ននេះនៅកម្ពុជាមានទីភ្នាក់ងារជ្រើសរើសពលករឯកជនប្រមាណជាង ១០០ ដែលបានចុះបញ្ជីផ្លូវការនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី០៣ធ្នូនេះថា ក្នុងចំណោមទីភ្នាក់ងារពលករជាង១០០ ក្នុងនោះមានជ្រើសរើសពលករទៅធ្វើការនៅប្រទេសថៃ ជប៉ុន សឹង្ហបុរី ហុងកុង ម៉ាឡេស៊ី និងអារ៉ាប៊ីតសាអូឌីតជាដើម។ ចំណែកប្រទេសកូរ៉េខាងត្បូងវិញជ្រើសរើសតាមរយៈរាជរដ្ឋាភិបាលទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា បច្ចុប្បន្ននេះសមាគមកំពុងជំរុញឱ្យទីភ្នាក់ងារជ្រើសរើសពលករ ប្រើប្រាស់នូវប្រព័ន្ធវាយតម្លៃសាកល្បងនៃ​ក្រមសីលធម៌របស់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាដោយខ្លួនឯង ដើម្បីវាយតម្លៃពីសកម្មភាពការងាររបស់ខ្លួន​ទាំងផ្លូវ​ច្បាប់ ដំណើរការជ្រើសរើស ការគ្រប់គ្រង ការគាំពារនិងការបញ្ជួនពលករនៅក្រៅប្រទេស។ ព្រោះថានៅពេលដែលក្រុមហ៊ុនណាមួយជាប់ក្នុងការវាយតម្លៃល្អនោះ វានឹងជួយធ្វើឱ្យក្រុមហ៊ុនមានកេរ្តិ៍ល្អ ស្អាតស្អំនិងមានតម្លាភាពទាក់ទាញពលករក៏ដូចជាដៃគូក្រុមហ៊ុននៅក្រៅប្រទេសមកទំនាក់ទំនងការងារកាន់តែច្រើនថែមទៀត។

លោកបានបន្តទៀតថា មានទីភ្នាក់ងារប្រមាណ១០ប៉ុណ្ណោះ បានកំពុងចូលរួមអនុវត្តប្រើប្រាស់នូវប្រព័ន្ធវាយតម្លៃសាកល្បង​នៃក្រមសីលធម៌របស់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ខណៈមានក្រុមហ៊ុនប្រមាណជាង ៩០ទៀតនៅមិនទាន់បានចូលរួមនៅឡើយទេ។

លោក បណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានលើកទឹកចិត្តដល់ទីភ្នាក់ងារដែលមិនទាន់បានចូលរួមប្រើប្រាស់នូវប្រព័ន្ធវាយតម្លៃសាកល្បង​នៃក្រមសីលធម៌​របស់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ចូលរួមឱ្យបានគ្រប់ៗគ្នាដើម្បីផ្តល់ទំនុកចិត្តនិងភាពជឿជាក់ក្នុងការជ្រើសរើសពលករនិងបញ្ជួនពលករកាន់តែប្រសើរថែមទៀត។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការពិតទីភ្នាក់ងារជ្រើសរើសពលករនៅពេលទទួលបានអាជ្ញាប័ណ្ណ​ពីក្រសួងការងារមានភ្ជាប់រួចហើយនូវកិច្ចសន្យាថានឹងត្រូវធ្វីអ្វីខ្លះ ប៉ុន្តែក្នុងពេលប្រតិបត្តិឬអនុវត្តជាក់ស្តែងត្រូវធ្វើការប្តេជ្ញាចិត្តផ្ទាល់ខ្លួនទៀត​របស់ទីភ្នាក់ងារនីមួយៗ។

លោករដ្ឋមន្ត្រីបានបន្តថា «ទៅមុខថ្ងៃក្រសួងនឹងមិនបណ្តោយឱ្យភ្នាក់ងារជ្រើសរើសពលករធ្វើអ្វីខុសច្បាប់ឬបំពានទៅលើកិច្ចព្រមព្រៀងឬកិច្ចសន្យា ដែលបានចុះរួចហើយនោះទេ ព្រោះថាបើកាលណាជ្រើសរើសមិនបានត្រឹមត្រូវ​មិនមានតម្លាភាព​ទេវាអាចនឹងធ្វើឱ្យធ្លាក់ទៅនឹងការជួញដូរ»។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាបានរៀបចំកិច្ចព្រមព្រៀងពលករទេសន្តប្រវេសន្តជាលើកដំបូងនៅឆ្នាំ២០០២​និង២០២៣​ ជាមួយប្រទេសម៉ាឡេស៊ី។ បន្ទាប់មកទៀតប្រទេសថៃដោយផ្តើមពីទីភ្នាក់ងារ ២ ទៅ ៣ ប៉ុណ្ណោះ។ ប៉ន្តែឥឡូវបានកើនឡើងជាង ១០០ ហើយក្នុងចំណោមទីភ្នាក់ងារជាង១០០ មានតែទីភ្នាក់ងារ ២ ទៅ​ ៣ ប៉ុណ្ណោះបានអនុវត្តមិនបានត្រឹមត្រូវហើយត្រូវក្រសួងចាត់វិធានការតាមផ្លូវច្បាប់។ ក្រៅពីនេះសុទ្ធតែធ្វើបានល្អហើយសូមលើកទឹកចិត្តឱ្យធ្វើបន្តទៀត។

បើតាមលោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈធ្លាប់បានលើកឡើងថា បច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាង ១លាន៣សែននាក់ធ្វើការនៅក្រៅប្រទេសក្នុងនោះនៅថៃមានច្រើនជាងគេរហូតដល់​ទៅ១,២២លាននាក់ នៅកូរ៉េខាងត្បូងមានជាង ៤៥ ០០០នាក់ នៅម៉ាឡេស៊ីមាន ២៣០២៧ នាក់នៅជប៉ុនមាន​១១៤៥៣ នាក់ នៅសិង្ហបុរីមាន ៨២១នាក់ នៅចិនហុងកុងមាន ២០២នាក់ និងអារ៉ាប៊ីសាអូឌីត៤៣នាក់ដោយក្នុង១ឆ្នាំៗបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង ៣ ពាន់លានដុល្លារ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម