Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ និងបាងកក ឯកភាពបង្កើត​ក្រុមការងារបច្ចេកទេស​រៀបចំផែនការរួម​អភិវឌ្ឍក្រុងទាំងពីរ

បានផុស

នៅ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងអភិបាលទីក្រុងបាងកក បានឯកភាពគ្នា ដោយបង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បីរៀបចំផែនការរួមគ្នា អភិវឌ្ឍទីក្រុងទាំង២ឱ្យមានការចម្រើន ពិសេសរួមគ្នាដោះស្រាយបញ្ហាសំរាម បញ្ហាចរាចរណ៍ និងបង្កើនវិស័យទេសចរណ៍នៃប្រទេស​ទាំង២ឱ្យកាន់តែល្អប្រសើរថែមទៀត។

 ការឯកភាពគ្នាបែបនេះបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមមួយ រវាងលោកឃួង ស្រេង អភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ឆាត់ឆាត សិទ្ធីផាន់ អភិបាលក្រុងបាងកក នៅល្ងាថ្ងៃទី០២​ខែធ្នូឆ្នាំ២០២២នេះ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ពោលគឺ ក្រោយពី កិច្ចប្រជុំអភិបាលរាជាធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកា អភិបាលក្រុងអាស៊ាន AMFបានបញ្ចប់។

លោក ឃួង ស្រេង បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលរបស់សម្ដេចតេជោហ៊ុនសែន បានបង្កើតឲ្យមានទំនាក់ទំនងរវាងរាជធានីភ្នំពេញនិងទីក្រុងបាងកក។ រដ្ឋបាលរាជធានីភ្នំពេញនឹងបង្កើត​ក្រុមការងារបច្ចេកទេសមួយដើម្បីធ្វើការរួមគ្នាជាមួយទីក្រុងបាងកក។

 បន្ថែមពីលើនេះ លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះអភិបាលខេត្តនៅតាមជាប់ព្រំដែនកម្ពុជា ថៃ ដែលបានចូលរួម កិច្ចប្រជុំនានាកន្លងមក សំដៅធ្វើឲ្យបន្ទាត់ព្រំដែនមានទំនាក់ទំនងកាន់តែល្អប្រសើរ បម្រើឲ្យផល​ប្រយោជន៍​បងប្អូនប្រជាពលរដ្ឋ នៅជាប់ព្រំដែន។ លោកបន្តថា ថ្នាក់ក្រោមជាតិ មានទំនាក់ទំនង​ល្អជាមួយគ្នា ដើម្បីដោះស្រាយបញ្ហានៅជាប់ព្រំដែនជាមួយប្រទេសជិតខាង ក្នុងគោលបំណងបម្រើឲ្យបងប្អូនប្រជាពលរដ្ឋ​ដែលបាននិងកំពុងរស់នៅតាមបណ្ដោយបន្ទាប់ព្រំដែននៃប្រទេសទាំងពីរ។

 លោក ឆាត់ឆាត សិទ្ធីផាន់ អភិបាលក្រុងបាងកក នៅក្នុងឱកាសនោះ ក៏បានសម្ដែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានរៀបចំនូវកិច្ចប្រជុំ អភិបាលរាជាធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកា អភិបាលក្រុងអាស៊ាន AMF ទទួលបានជោគជ័យ និងបានទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩​បានល្អប្រសើរ​ផងដែរ។ លោកបន្តថា ក្នុងនាមជាប្រទេសជិតខាង

ភូមិផងរបងជាមួយគ្នា ត្រូវទំនាក់ទំនងការងារជាមួយគ្នាឲ្យបានល្អ ដោយយើង និងបង្កើតជាក្រុមការងារមួយដើម្បី ទាក់ទងគ្នាធ្វើការ ជាមួយគ្នាឲ្យបានល្អពិសេសគឺការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទីក្រុងទាំងពីរ ពាក់ព័ន្ធនឹងបញ្ហាប្រឈមសំរាមការកកស្ទះចរាចរណ៍ និងការជំរុញជើងហោះហើរ ត្រង់ពីភ្នំពេញទៅ​ទីក្រុងបាងកក​ជាដើម។

  ក្នុងឱកាសនោះដែរ លោក ឆាត់ឆាត សិទ្ធីផាន់ បានបានអញ្ជើញលោក ឃួង ស្រេង ទៅទស្សនកិច្ចនៅទីក្រុងបាងកក  ដើម្បីរួមគ្នាធ្វើការងារសម្រាប់ផលប្រយោជន៍នៃទីក្រុងទាំងពីរឲ្យកាន់តែរីកចម្រើនថែមទៀត។

ពាក់ព័ន្ធនឹងការអញ្ជើញ អភិបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចនៅទីក្រុងបាងកកនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឯកភាពជាមួយនឹងអភិបាលទីក្រុងបាងកក ដែលគ្រោងនឹងធ្វើដំណើរទៅបំពេញ​ទស្សនកិច្ចនៅទីក្រុងអង្គរ នាពេលសមស្របមួយ៕ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៦ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៥ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម