ព័ត៌មានជាតិ
អភិបាលរាជធានីទទួលទានអាហារសាមគ្គីដើម្បីរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយ AIMF
អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាសមាជិកអចិន្ត្រៃយ៍ នៃសហគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងលោក ឃួង ស្រេង នៅវេលាថ្ងៃត្រង់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២២នេះ បានទទួលទានអាហារសាមគ្គី ដើម្បីអបអរសាទរចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូ នៃបណ្តាទីក្រុង និងសហគមនរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាសមាជិក នៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលអញ្ជើញមកចូលរួមវទិកា អភិបាលក្នុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានី អាស៊ាន ២០២២ នៅរាជធានីភ្នំពេញ (AIMF: Association Internationale des Maires Francophones) នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមជាសមាជិក អចិន្ត្រៃយ៍នៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយចំពោះវត្តមានរបស់គណៈប្រតិភូនៃបណ្តាទីក្រុង និងសមាគមនរដ្ឋបាលថ្នាក់ក្រោមជាតិជាសមាជិក នៃសមាគម AIMF ដែលបានអញ្ជើញមកចូលរួមវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
លោកបន្តថា៖ ក្នុងរយៈពេលកន្លងមកនេះ ក្នុងភាពជាដៃគូកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពល្អជាប្រពៃណី អាចវាយតម្លបានថា បណ្តាទីក្រុង និងសមាគមនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាសមាជិក នៃសមាគម AIMF យើងបានបំពេញនូវការងារជាច្រើនជាមួយគ្នា និងបានចូលរួមក្នុងកិច្ចប្រជុំជាបន្តបន្ទាប់តាមរយៈកម្មវិធីបណ្តុះបណ្តាល ផ្លាស់ប្ដូរបទពិសោធន៍ ដោះស្រាយបញ្ហាប្រឈម និងចែករំលែកព័ត៌មានល្អៗនៃការអភិវឌ្ឍទីក្រុង ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជនក្នុងប្រទេសនីមួយៗ ក្រោមក្របខណ្ឌហ្វ្រង់កូហ្វូនី។
ជាក់ស្តែង សម្រាប់ថ្ងៃនេះ បើទោះបីពួកយើងមានភាពមមាញឹកក្នុងការ ចូលរួមវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី- រដ្ឋធានីអាស៊ាន ដែលរាជធានីភ្នំពេញត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំនេះ យ៉ាងណាក្តី ក៏ក្នុងនាមជាសមាជិកសមាគម អា.អ៊ី.អឹម.អេហ្វ (AIMF) ទីក្រុងយើងទាំងអស់គ្នា បានឆ្លៀតឱកាសដើម្បីជួបជុំសំណេះសំណាល ក្នុងន័យរឹតចំណងមិត្តភាព សាមគ្គីភាព និងជាសារបញ្ជាក់អំពីការប្តេជ្ញាចិត្ដ ខិតខំបន្តគាំទ្រជួយគ្នាទៅវិញទៅមកជាពិសេសការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ