ព័ត៌មានជាតិ
កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ានMGMAC បិទបញ្ចប់ដោយជោគជ័យ
កិច្ចប្រជុំ អភិបាលរាជធានី និងរដ្ឋធានីអាស៊ានMGMAC និងវេទិកាអភិបាលក្រុងអាស៊ានAMFឆ្នាំ២០២២បានបញ្ចប់ដោយជោគជ័យជាមួយផ្លែការយ៉ាងត្រចះត្រចង់ ដោយបណ្តាល ទីក្រុងនៃប្រទេសអាស៊ានទាំងអស់បានទទួលយកបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើនសម្រាប់ អភិវឌ្ឍន៍ទីក្រុងរបស់ខ្លួនឱ្យកាន់តែរីកចម្រើនឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធី “បិទវទិកាអភិបាលក្រុងអាស៊ាន (AMF) ឆ្នាំ២០២២នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ លោក
ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងសកម្មប្រកបដោយចក្ខុវិស័យ ជាក់ស្តែងនិយម និងការគិតគូរយកចិត្តទុកដាក់ ក្នុងន័យស្ថាបនាជួយគ្នាទៅវិញទៅមក ដើម្បីរួមចំណែកធ្វើឲ្យប្រសើរឡើងនូវការពិភាក្សាលើគ្រប់ទិដ្ឋភាព ដែលសុទ្ធសឹងតែជាអនុសាសន៍សម្រាប់ទិសដៅរួមគ្នានៃការអភិវឌ្ឍទីក្រុងអាស៊ាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកបានបញ្ជាក់ថា បញ្ហាប្រឈមមុខទៅនិងកាលៈទេសៈ និងទស្សនវិស័យសកលនាពេលបច្ចុប្បន្ន និងទៅអនាគត ថ្នាក់ដឹកនាំទីក្រុងអាស៊ាន បានយល់ស្របគ្នាអំពីសារៈសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម ដោយឈរលើស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដែលជាមូលដ្ឋានដ៏ចាំបាច់ក្នុងការលើកកម្ពស់ការស្តារឡើងវិញនូវសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
បន្ថែមពីនេះទៀត បានជំរុញសន្ទុះនៃការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី ដូចអ្វីដែលយើងបានកំណត់ជាប្រធានបទ នៃអង្គវេទិកាអភិបាលក្រុងអាស៊ាន ក្នុងឆ្នាំនេះ។
លោកបន្តថា អង្គវេទិការបាន ដំណើរការ បានពិភាក្សាយ៉ាងស៊ីជម្រៅ អំពីសារៈសំខាន់ និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការល្អក្នុងចំណោមរាជធានី-រដ្ឋធានីអាស៊ាន រដ្ឋបាលខេត្ត ទីក្រុងសម្ព័ន្ធមេត្រី និងបណ្តាទីក្រុងអាស៊ានក្នុងន័យជំរុញឱ្យសម្រេចបានទីក្រុងដែលឆ្លាត មានភាពធន់ និងចីរភាព ជាពិសេសនៅចំពោះមុខបរិបទនៃទំនើបកម្មបច្ចេកវិទ្យាឌីជីថល ក៏ដូចជាវិបត្តិជាសកលបង្កឡើងដោយជំងឺកូវីដ-១៩។
លោកបានបន្តថា តាមរយៈវេទិកា និងកិច្ចប្រជុំនេះ សម្រេចបានឯកសារជាប្រវត្តិសាស្ត្រចំនួន ២ ច្បាប់ រួមមាន (ទីមួយ) សេចក្តីប្រកាសរួមកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលមានខ្លឹមសារចំនួន ៦ ចំណុច និង (ទីពីរ) សេចក្តីថ្លែងការណ៍វេទិកាអភិបាលក្រុងអាស៊ាន (AMF) ឬហៅថា សេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញឆ្នាំ២០២២ ដែលមានខ្លឹមសារចំនួន ១២ចំណុច ពោលគឺសមស្របទៅនឹងប្រធានបទដែលបានកំណត់។
ឯកសារជាប្រវត្តិសាស្ត្រទាំងពីរនេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមរបស់ អភិបាល/អភិបាលរង រាជធានី រដ្ឋធានី ខេត្ត និងក្រុង នៃប្រទេសជាសមាជិកអាស៊ាន ក្នុងការពួតដៃគ្នបន្តដំណើរទៅមុខរួមគ្នា និងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព សម្រាប់បម្រើឱ្យកំណើនសេដ្ឋកិច្ច និងវិបុលភាពរួមស្របតាមចក្ខុវិស័យរបស់សហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥ ផងដែរ។
សូមបញ្ជាក់ថា រដ្ឋបាលក្រុង នៃប្រទេសឥណ្ឌូណេស៊ីបានក្លាយជាប្រធានប្តូរវេន នៃ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMACនិងវេទិកាអភិបាលក្រុងអាស៊ានAMF នៅឆ្នាំ២០២៣ខាងមុខ ដោយបានប្តេជ្ញាបន្តបម្រើជាយន្តការប្រើប្រាស់ជាវេទិកាជជែកពិភាក្សា ចែករំលែកបទពិសោធន៍ក៏ដូចជាគំនិតផ្តួចផ្តើម និងនវានុវត្តន៍ថ្មីៗបន្ថែមទៀត សម្រាប់ភាពរីកចម្រើននៃបណ្ដាញរដ្ឋបាលថ្នាក់ក្រោមជាតិអាស៊ាន៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន