ព័ត៌មានជាតិ
បណ្តារាជធានីនិងរដ្ឋធានីអាស៊ានទទួលបានបទពិសោធន៍អភិវឌ្ឍទីក្រុងជាច្រើន ដើម្បីប្រែក្លាយទៅជាទីក្រុងឆ្លាតវៃនិងមានភាពធន់
ភ្នំពេញ ៖ បណ្តារាជធានីនិងរដ្ឋធានីអាស៊ានទទួលបានបទពិសោធន៍អភិវឌ្ឍទីក្រុងជាច្រើន ដើម្បីប្រែក្លាយទៅជាទីក្រុងឆ្លាតវៃនិងមានភាពធន់ ជាពិសេសអាចដោះស្រាយបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ននិងទៅអនាគត។

ក្នុងសន្និសីទសារព័ត៌មានស្តីពីកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន និងវេទិកាប្រជុំអភិបាលក្រុងអាស៊ានឆ្នាំ២០២២ លោក នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងវេទិកាអភិបាលក្រុងអាស៊ាន AMF និងកិច្ចប្រជុំ អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២នេះ បណ្តារាជធានីនិងរដ្ឋធានីអាស៊ាន បានជជែកគ្នា ចែករំលែកនូវបទពិសោធន៍ ទស្សនៈ និងចក្ខុវិស័យក្នុងការអភិវឌ្ឍរាជធានីរបស់ប្រទេសរៀងៗខ្លួន ជាពិសេសបានរំលេចចេញនៅសមិទ្ធផល នៃស្នាដៃការងារក្នុងការរអភិវឌ្ឍទីក្រុងរបស់ខ្លួន និងបានបង្ហាញពីការប្តេជ្ញាចិត្ត ដែលជាចក្ខុវិស័យក្នុងការអភិរឌ្ឍរដ្ឋធានីរបស់ខ្លួនឱ្យកាន់តែរីកចំរើន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា តាមការសង្កេតឃើញថា រាជធានី-រដ្ឋធានីទាំងអស់មានបញ្ហាប្រឈមមិនខុសគ្នាប៉ុន្មាននោះទេ ដែលកើតចេញពីការអភិវឌ្ឍទីក្រុង ដែលរួមមាន៖ បញ្ហាចរាចរណ៍ បញ្ហាពង្រីកគម្រោងបៃតង បញ្ហាគំរាមកំហែងដោយគ្រោះធម្មជាតិ ជាពិសេសជំនន់ទឹកភ្លៀង និងបញ្ហានៃការអភិវឌ្ឍផ្សេងៗទៀត រួមទាំងការរៀបចំលំនៅឋានមិនសមរម្យសម្រាប់អ្នកចំណូលទាបផងដែរ។

លោកបានបន្តថា បញ្ហាប្រឈមទាំងអស់នេះគឺបានលើកយកមកពិភាក្សា ចែករំលែកជាទស្សនៈ និងបទពិសោធន៍ល្អៗ រវាងរដ្ឋធានីនិងរាជធានី ។ ចំណុចនេះគឺជាចំណុចមួយដែលសំខាន់ ដែលរដ្ឋធានីរាជធានីទាំងអស់ បានគិតថា នេះជាចំណុចមួយដែលត្រូវចែករំលែកគ្នា ផ្តល់នូវអនុសាសន៍ល្អៗ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ដើម្បីអភិវឌ្ឍទីក្រុងទាំងអស់នេះ ឱ្យក្លាយទៅជារដ្ឋធានី រាជធានី ដែលមានភាពទាក់ទាញខាងផ្នែកបរិស្ថាន ដែលមានភាពល្អប្រសើរសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា វេទិកាអភិបាលក្រុងអាស៊ាន AMF និងកិច្ចប្រជុំ អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣ ខែធ្នូឆ្នាំ២០២២នេះបានបញ្ចប់ដោយជោគជ័យជាមួយផ្លែការយ៉ាងត្រចះត្រចង់ ដោយបណ្តាល ទីក្រុងនៃប្រទេសអាស៊ានទាំងអស់បានទទួលយកបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើនសម្រាប់ អភិវឌ្ឍន៍ទីក្រុងរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

តាមរយៈវេទិកា និងកិច្ចប្រជុំនេះ សម្រេចបានឯកសារជាប្រវត្តិសាស្ត្រចំនួន ២ ច្បាប់ រួមមាន (ទីមួយ) សេចក្តីប្រកាសរួមកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលមានខ្លឹមសារចំនួន ៦ ចំណុច និង (ទីពីរ) សេចក្តីថ្លែងការណ៍វេទិកាអភិបាលក្រុងអាស៊ាន (AMF) ឬហៅថា សេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញឆ្នាំ២០២២ ដែលមានខ្លឹមសារចំនួន ១២ចំណុច ពោលគឺសមស្របទៅនឹងប្រធានបទដែលបានកំណត់។ ឯកសារជាប្រវត្តិសាស្ត្រទាំងពីរនេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមរបស់ អភិបាល/អភិបាលរង រាជធានី រដ្ឋធានី ខេត្ត និងក្រុង នៃប្រទេសជាសមាជិកអាស៊ាន ក្នុងការពួតដៃគ្នបន្តដំណើរទៅមុខរួមគ្នា និងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព សម្រាប់បម្រើឱ្យកំណើនសេដ្ឋកិច្ច និងវិបុលភាពរួមស្របតាមចក្ខុវិស័យរបស់សហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥ ផងដែរ៕
ដោយ ៖ ស្រីរ័ត្ន



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង