ព័ត៌មានជាតិ
ចុះព្រមានសិប្បកម្មផលិតទឹកកក នៅឬស្សីកែវ ក្រោយធ្លាយឧស្ម័នពុល បង្កផលប៉ះពាល់ដល់ពលរដ្ឋ
ម្ចាស់សិប្បកម្មផលិតទឹកកកមួយកន្លែង នៅម្តុំអាងទឹកច្រាំងចំរេះ ត្រូវបានអាជ្ញាធរចុះទៅណែនាំ និងធ្វើការព្រមាន សុំគោលការណ៍បិទអាជីវកម្មបើមិនស្តាប់តាមការណែនាំនិងអនុវត្តតាមអាជ្ញាធរ បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ថា បានធ្លាយសាយភាយជាតិអាម៉ូញ៉ាក់ បង្កឲ្យប៉ះពាល់ដល់សុខភាពអ្នករស់នៅជុំវិញនោះ។
ការចុះទៅពិនិត្យ និងធ្វើការណែនាំព្រមទាំងព្រមានរបស់អាជ្ញាធរ ដឹកនាំដោយលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ កាលពីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅទីតាំងសិប្បកម្ម ដែលស្ថិតនៅអាងទឹកច្រាំងចំរេះ ក្នុងភូមិខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។ បើតាមប្រភពបានឲ្យដឹងថា គេពុំដឹងពីមូលហេតុ នៅការធ្លាយសាយភាយជាតិអាម៉ូញ៉ាក់នេះនៅឡើយទេ ។ ប៉ុន្តែនៅមុនពេលកើតហេតុ ខណៈពេលប្រជាពលរដ្ឋក្បែរខាងកំពុងហូបបាយស្រាប់តែ ជាតិឧស្ម័នពុល ក្លិនអាក្រក់ពិបាកទ្រាំបានសាយភាយ ធ្វើឲ្យអ្នកភូមិថប់ដង្ហើម ហើយបានរាយការណ៍ ទៅអាជ្ញាធរ ដើម្បីមានវិធានការណ៍។
តាមប្រភពបានឲ្យដឹងនៅយប់នោះដែរថា លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ ក៏បានណែនាំឲ្យ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ សហការជាមួយមន្ត្រីការិយាល័យ ជំនាញនិង រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ចុះទៅត្រួតពិនិត្យជាបន្ទាន់។ នៅក្នុងការត្រួតពិនិត្យនោះ គណៈកម្មការ ក៏បានឲ្យដឹងថា សិប្បកម្មនេះ បានលេចធ្លាយអាម៉ូញ៉ាក់ពិតមែន ដោយសារតែកំហុសបច្ចេកទេសមូលប៊ូឡុងមិនជិត ជាហេតុបណ្តាលឲ្យជាតិអាម៉ូញ៉ាក់ជះក្លិនឈួលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋជិតខាង។ ខណៈនោះដែរ អាជ្ញាធរក៏បានណែនាំដល់ម្ចាស់សិប្បកម្ម បិទអាជីវកម្មបណ្ដោះអាសន្ន ដើម្បីរៀបចំតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ បើសិនជានៅតែបង្កការសាយភាយ ប៉ះពាល់ដល់អ្នកជិតខាងទៀត អាជ្ញាធរខណ្ឌនឹងស្នើទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបិទអាជីវកម្មទាំងស្រុងតែម្តង។
គួរបញ្ជាក់ថា កន្លងមកសិប្បកម្មផលិតទឹកកកខាងលើ ដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់អាជីវកម្មតែងតែ បង្កឲ្យធ្លាយសាយភាយជាតិអាម៉ូញ៉ាក់ជាញឹកញាប់ ហើយប្រជាពលរដ្ឋបាននាំគ្នាទៅប្តឹងដល់សង្កាត់ក៏ញឹកញាប់ដែរ និងធ្លាប់បណ្តាលឲ្យកម្មករនៃរោងចក្រទឹកកកនោះ ស្លាប់២នាក់កាលពីកំឡុងប្រមាណ១០ឆ្នាំមុន៕
អត្ថបទ៖ ឌីរៀ
សូមចុចអាន៖ ឃាត់ខ្លួនជនសង្ស័យ៨នាក់ សង្ស័យជាប់ពាក់ព័ន្ធករណីប្លន់កាលពីខែសីហា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ