កីឡា
FIFA បង្ហាញចំនួន អ្នកចូលរួមទស្សនាផ្ទាល់ ក្នុងវគ្គចែកពូល World Cup 2022
ស្ថាប័នគ្រប់គ្រងបាល់ទាត់ FIFA បានប្រកាសកាលពីថ្ងៃអាទិត្យទី០៤ខែធ្នូថា មនុស្សជាង ២.៤៥លាននាក់ បានចូលរួមទស្សនាការប្រកួតចំនួន៤៨ប្រកួតដំបូង នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក កាតា ឆ្នាំ២០២២។
FIFA បាននិយាយនៅក្នុងរបាយការណ៍ថា ចំនួននេះគឺខ្ពស់ជាងការប្រកួតវគ្គចែកពូលនៃពានរង្វាន់ World Cup 2018 នៅប្រទេសរុស្ស៊ី។
ក្នុងចំណោមការប្រកួតទាំងអស់នៃជុំទីមួយ ការប្រកួតដែលមានអ្នកចូលរួមទស្សនាផ្ទាល់ច្រើនជាងគេគឺរវាងអាហ្សង់ទីន និងម៉ិកស៊ិកនៅកីឡដ្ឋាន Lusail ដោយមានអ្នកចូលរួមទស្សនាក្នុងកីឡដ្ឋានចំនួន ៨៨ ៩៩៦នាក់។
ទន្ទឹមនឹងនោះ នៅឯ FIFA Fan Festival ក្នុងទីក្រុង ដូហា ដែលជាកន្លែងអ្នកគាំទ្រមកជួបជុំគ្នាដើម្បីមើលការប្រកួតផ្សាយផ្ទាល់តាមអេក្រង់, មនុស្សជាងមួយលាននាក់បានទៅទស្សនានៅកន្លែងនោះ។
បើនិយាយពីទស្សនិកជនតាមទូរទស្សន៍វិញ មនុស្សចំនួន៣៦លាននាក់ បានមើលការប្រកួតរវាងជប៉ុនទល់នឹងកូស្តារីកា ខណៈជំនួបរវាងសហរដ្ឋអាមេរិកទល់នឹងអង់គ្លេស គឺជាការប្រកួតបាល់ទាត់ផ្នែកបុរស ដែលមានអ្នកមើលច្រើនជាងគេក្នុងប្រវត្តិសាស្ត្រទូរទស្សន៍អាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ