ព័ត៌មានជាតិ
មកដឹងពីការរស់នៅរបស់ស្វាក្តាម នៅកម្ពុជា
ស្វាក្តាម គឺជាប្រភេទសត្វ ដែលចូលចិត្តរស់នៅជាហ្វូងៗ ហើយហ្វូងធំរហូតដល់១០០ ក្បាល។ ស្វាក្តាម រស់នៅក្នុងតំបន់ព្រៃស្ទើរគ្រប់ប្រភេទក្នុងនោះរួមមាន៖ ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃឬស្សី តំបន់វាលភក់ ព្រៃលិចទឹក ព្រៃកោងកាង ឆ្នេខ្សាច់ និងតាមឆ្នេរកោះ ជាដើម។ ចំណីរបស់វារួមមាន ក្តាម បង្កង ខ្យង ខ្ចៅ គ្រុំ លៀស ងាវ សត្វល្អិត ផ្លែឈើ និងត្រួយឈើជាដើម។ ស្វាក្តាម ជាប្រភេទសត្វមិនខ្លាចទឹក និងមានជំនាញហែលទឹក។ ស្វាក្តាមឈ្មោលអាចហែលមុជទឹករហូតដល់ចម្ងាយ ៥០ ម៉ែត្រ។ ប្រភេទនេះមានស្ទើតែទូទាំងតំបន់នៃប្រទេសកម្ពុជា។

ស្វាក្តាម កូនម្តងបានតែមួយគត់បន្ទាប់ពីពពោះអស់រយៈពេល៥-៦ខែ។ ស្វាក្តាមមានវត្តមានស្ទើរតែទូទាំងតំបន់នៃប្រទេសកម្ពុជា និងបណ្តាប្រទេសនានានៃភូមិភាគអាស៊ីអាគ្នេយ៍រួមមាន៖ ប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន និងកោះសូម៉ាត្រា។ ស្វាក្តាមស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរ។ មិនមានទិន្នន័យច្បាស់លាស់ថាពិភពលោកនេះមានសត្វស្វាក្តាមប៉ុន្មានក្បាលឡើយ ចំណែកកម្ពុជា យើងក៏មិនទាន់អាចកំណត់បានដែរ។

ស្វាក្តាមមានការផ្លាស់ប្តូរពណ៌ពីដំណាក់កាលសំខាន់ៗ គឺពណ៌ប្រផេះលាយត្នោត និងពណ៌ក្រហមភ្លី ចំពោះការផ្លាសប្តូរពណ៌នេះប្រែប្រួលទៅតាមអាយុកាល ភេទ និងទីតាំងរស់នៅរបស់វា។ ជាទូទៅវាមានពណ៌ប្រផេះភ្លឺទៅពណ៌ក្រហមភ្លឺពេលដែលវារស់នៅក្នុងព្រៃចំណែកឯពពួកស្វារស់នៅមាត់សមុទ្រភាគច្រើនមានពណ៌ភ្លឺឆើតជាងប្រភេទ ដែលរស់នៅតាមតំបន់ផ្សេងៗទៀត។ ស្វាក្តាមមានប្រវែងពីក្បាលដល់កន្ទុយ ៩២-១០៩ស.ម ហើយកន្ទុយរបស់វាវែងជាងគេក្នុងចំណោមប្រភេទស្វានានានៅទ្វីបអាស៊ី។ កូនរបស់វាកើតមកមានពណ៌ខ្មៅ។ ចំពោះស្វាមិនទាន់ពេញវ័យមានដុះរោមកញ្ចុំវែងៗលើក្បាល ចំណែកស្វាចាស់វិញមានរោមវែងក្រាស់ដុះជុំវិញមុខ និងមានថ្ងាសទំពែក៕ ប្រភព៖ នេត្រ ភក្ត្រា





-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង