Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី៖ ប្រព័ន្ធអប់រំកម្ពុជា មិនដែលមានបញ្ហាទេ គឺយើងមានដំណាក់កាលជាបន្តបន្ទាប់

បានផុស

នៅ

ថ្លែងបន្ទាប់ពី អញ្ជើញបើកប្រធានវិញ្ញាសាជានិមិត្តរូបនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ នៅ ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ប្រព័ន្ធអប់រំកម្ពុជា មិនដែលមានបញ្ហាទេ គឺយើងមានដំណាក់កាលជាបន្តបន្ទាប់ ទោះបីមានអ្នកមួយចំនួនលើកឡើងថា សញ្ញាបត្រកូនខ្មែរមិនមានតម្លៃដូចប្រទេសនេះ ប្រទេសនោះ តែនោះជាមតិផ្ទាល់ខ្លួន មតិបង្អាប់ទៅលើប្រជាជនខ្មែរខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បន្តថា៖ “តែចំពោះខ្ញុំ បើសិនថា ប្រព័ន្ធអប់រំយើងមានបញ្ហា ធនធានមនុស្សដែលទ្រទ្រង់នូវគ្រប់ទិដ្ឋភាព សង្គម សេដ្ឋកិច្ចទាំងអស់ មិនមែននាំកម្ពុជាមករីកចម្រើនដូចសព្វថ្ងៃទេ។ តែអ្វីដែល ឯកឧត្ដម ហង់ជួន ណារ៉ុន ទទួលតួនាទីជា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គឺការធ្វើកំណែទម្រង់ ឱ្យស្របបរិបទនៃតម្រូវការ និងការវិវឌ្ឍនៃសាកល ដែលក្នុងនោះ ប្រព័ន្ធអប់រំត្រូវដើរតួនាទីជាមូលដ្ឋានគ្រឹះទាំងចំណេះដឹងទូទៅ ព្រោះចំណេះដឹងទូទៅត្រូវការវិវឌ្ឍតាមបរិបទដូចគ្នាដែរ វាមិនអាចនៅដដែលដូច១០ឆ្នាំ ៥ឆ្នាំមុនទេ”។

ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បញ្ជាក់បន្ថែមថា ដូចនេះ ទស្សនៈវែងឆ្ងាយ និងការដឹកនាំដោយគតិបណ្ឌិត របស់ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក្នុងការកែទម្រង់ប្រព័ន្ធអប់រំ គឺពិតជាមានសារសំខាន់។ ប្រព័ន្ធអប់រំកម្ពុជាអត់មានបញ្ហា តែយើងត្រូវវិវឌ្ឍតាមបរិបទ ហើយខឿនចំណេះដឹងទូទៅរបស់ប្រជាពលរដ្ឋខ្មែរ ធនធានខ្មែរ ជាមូលដ្ឋានគ្រឹះនៃការចាប់យកជំនាញផ្សេងៗឱ្យស្របតាមបរិបទ។ ធនធានដែលសំខាន់ជាងគេ មិនថាប្រទេសណាទេ គឺធនធានមនុស្ស។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង ស្ថាប័នចំនួន ៦ រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ, សហព័ន្ធសហភាពយុវជនកម្ពុជា និងអគ្គិសនីកម្ពុជា។

សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ៥ ធ្នូ ២០២២ ខាងមុខនេះ មានបេក្ខជនចុះឈ្មោះប្រឡងទូទាំងប្រទេសសរុប ១២៨ ១៣៤ នាក់ ស្រី ៦៩ ៧៧១ នាក់ មានមណ្ឌលសំណេរ សរុប ២២១ បន្ទប់ប្រឡងសរុប ៥ ១៧៤ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ ៧៦ មណ្ឌល ត្រូវជា ១៧៤៣ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៤ មណ្ឌល ត្រូវជា ៣៤៣១ បន្ទប់។ ក្រសួងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី២៧ ធ្នូ សម្រាប់នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី ២៨ ធ្នូ សម្រាប់មណ្ឌលប្រឡងផ្សេងៗទៀតនៅទូទាំងប្រទេស៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម