Connect with us

ព័ត៌មានជាតិ

មន្ទីរអប់រំ យុវជន និងកីឡា ៖ មណ្ឌលប្រឡងទាំង ១២ ក្នុងខេត្តកំពង់ធំ ចាប់ផ្ដើមបើកការប្រឡងជាធម្មតា

បានផុស

នៅ

មន្ទីរអប់រំ យុវជន និង​កីឡា បញ្ជាក់​ថា មណ្ឌល​ប្រឡង​ទាំង ១២ ស្មើ ២២១ បន្ទប់​ប្រឡង ក្នុង​ខេត្ត​កំពង់ធំ ចាប់ផ្ដើម​បើក​ការ​ប្រឡង​ជា​ធម្មតា តាម​កាលកំណត់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ ២០២២ មន្ទីរអប់រំ យុវជន និង​កីឡា ចាប់ផ្ដើម​បើក​ដំណើរការ នៃ​ការ​ប្រឡង មធ្យមសិក្សា​ទុតិយភូមិ​ទូទាំង​ខេត្ត​កំពង់ធំ។ ក្នុង​ឱកាស​នោះ​ដែរ លោក តាន់ ប៊ុនហុង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ធំ បញ្ជាក់​ថា នៅ​ក្នុង​ខេត្ត​កំពង់ធំ មាន ១២ មណ្ឌល​ប្រឡង ស្មើនឹង ២២១ បន្ទប់ ក្នុង​នោះ​ផ្នែក​វិទ្យាសាស្ត្រ ៖ មាន ២ មណ្ឌល ៥២ បន្ទប់ បេក្ខជន​សរុប ១.៣០០ នាក់ ស្រី ៧៧៨ នាក់។ ផ្នែក​វិទ្យាសាស្ត្រ​សង្គម ៖ មាន ១០ មណ្ឌល ១៦៩ បន្ទប់ បេក្ខជន​សរុប ៤.២២៤ នាក់ ស្រី ២.២៨៤ នាក់។ លោក​បញ្ជាក់​ថា មណ្ឌល​ប្រឡង​ទាំងអស់ បាន​ចាប់ផ្ដើម​បើក​ដំណើរ​ប្រឡង​ជា​ធម្មតា តាម​កាលកំណត់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មិន​មាន​បញ្ហា​ណា​មួយ​ដែល​នាំ​ឲ្យ​ខកខាន​នោះ​ទេ។ ចំពោះ​សិស្សានុសិស្ស​ទាំងអស់ មិន​មាន​សិស្ស​ដែល​មាន​សង្ស័យ​អំពី​ករណី​វិជ្ជមាន​ជំងឺ-១៩ ឡើយ។

ក្នុង​ឱកាស​នោះ​ផង​ដែរ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ លើកទឹកចិត្ត និង​ផ្ដាំផ្ញើ​ដល់​បេក្ខជន ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប) ទាំងអស់ ត្រូវ​ខិតខំ​បញ្ចេញ​ឲ្យ​អស់​សមត្ថភាព​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​គ្រប់ៗ​គ្នា។ បេក្ខជន​ប្រឡង​ទាំងអស់ ត្រូវ​តែ​យកចិត្តទុកដាក់​ខ្ពស់ និង​ខិតខំ​សរសេរ​ឲ្យ​ល្អ​ត្រឹមត្រូវ​ទៅលើ​ក្រដាស​វិញ្ញាសា មុននឹង​ឆ្លើយ​សំណួរ ត្រូវ​គិត​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដោយ​ត្រូវ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​បទប្បញ្ញត្តិ និង​បទបញ្ជាផ្ទៃក្នុង នៃ​ការ​ប្រឡង និង​ប្រកាន់យក​នូវ​គោលការណ៍ «​ចេះ​គឺ​ជាប់​»។

ចំពោះ​គណៈកម្មការ​ដែល​មាន​តួនាទី​ក្នុង​ការ​ប្រឡង ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ ទាំង​វិន័យ បទ​បញ្ជា​ផ្ទៃក្នុង និង​សុខភាព​សិស្ស​ទាំងអស់ ក្នុង​ករណី​មាន​បញ្ហា ត្រូវ​ប្រញាប់​រាយការណ៍​ទៅកាន់​ក្រុម​គ្រូពេទ្យ ដើម្បី​សង្គ្រោះ​បឋម ការពារ​មិន​ឲ្យ​មាន​សិស្សានុសិស្ស​បាត់បង់​ឱកាស​ប្រឡង​ជាយថាហេតុ៕

អត្ថបទ ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម