ព័ត៌មានជាតិ
លោក ពុយ គា ក្លាយជាប្រធានក្លិបអ្នកកាសែតកម្ពុជា ជំនួសលោក ប៉ែន បូណា ដែលក្លាយជារដ្ឋលេខាធិការក្រសួងព័ត៌មាន
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសម្រេចជ្រើសតាំងលោក ពុយ គា ជាប្រធានក្លិបអ្នកកាសែតកម្ពុជា ជំនួសលោក ប៉ែន បូណា ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។

សេចក្ដីជូនដំណឹងរបស់ក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២នេះ បានឲ្យដឹងថា លោក ប៉ែន បូណា ត្រូវបានរាជរដ្ឋាភិបាលតែងតាំង ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងយោងតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់ក.អ.ក លោក ប៉ែន បូណា បានសុំលាឈប់ពីប្រធានក្លិប។

សេចក្ដីជូនដំណឹងរបស់ក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា ដូច្នេះដើម្បីបន្តនិរន្តរភាពរបស់ក្លិប គណៈកម្មាធិការនាយក ក.អ.ក បានសម្រេចជ្រើសតាំង៖
១ – លោក ពុយ គា ជាប្រធានក្លិបអ្នកកាសែតកម្ពុជា
២ – លោក ខៀវ កូឡា ជាអគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងរៀបចំសមាជដើម្បីបោះឆ្នោតជ្រើសរើសប្រធាន និងអគ្គលេខាធិការឲ្យស្របតាមលក្ខន្តិកៈរបស់ខ្លួន នាពេលវេលាសមស្របក្នុងពេលឆាប់ៗខាងមុខ។

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន។
គួរឲ្យដឹងដែរថា លោក ប៉ែន បូណា គឺជាអ្នកសារព័ត៌មានវិជ្ជាជីវៈ ដែលបានប្រឡូកក្នុងវិស័យព័ត៌មានក្នុងទស្សវត្សឆ្នាំ ១៩៩០មកម្លេះ។ បច្ចុប្បន្នលោកជានិពន្ធនាយកទូរទស្សន៍ PNN ហើយលោកក៏ជាប្រធានក្លឹបអ្នកកាសែតកម្ពុជា ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា