ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ បង្ហាញយន្តការមិនឱ្យបែកធ្លាយវិញ្ញាសា ធានាការប្រឡងមានសុក្រឹតភាព
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីយន្តការ ឬវិធីសាស្ត្រនានាទប់ស្កាត់មិនឱ្យមានការបែកធ្លាយវិញ្ញាសាប្រឡង ដែលធ្វើឱ្យដំណើរការប្រឡងប្រព្រឹត្តិទៅដោយយុត្តិធម៌ និងរលូន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយអញ្ជើញបើកប្រធានវិញ្ញាសាជានិមិត្តរូប នៅមណ្ឌលវិទ្យាល័យ ព្រះស៊ីសុវត្ថិ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងការធានាបានកុំឱ្យមានការបែកធ្លាយវិញ្ញាសា ក្រសួងអប់រំ បានរៀបចំយន្តការមួយចំនួនដូចជាការធ្វើវិញ្ញាសាប្រឡងដោយអ្នកធ្វើវិញ្ញាសា តាមឯកទេសតួនាទីបស់ខ្លួនតែប៉ុណ្ណោះ ដោយមិនដឹងវិញ្ញាសាផ្សេងៗទៀតឡើយ ហើយការថតចម្លងក៏រក្សាការសំងាត់ដោយពេលថតចម្លង បោះពុម្ព គឺផ្កាប់រហូត សូម្បីអ្នកវេចខ្ចប់ក៏មិនបានដឹងដែរ។ មានន័យថា អ្នកដែលដឹង គឺអ្នកធ្វើវិញ្ញាសាខ្លួនឯងប៉ុណ្ណោះ។ បន្ទាប់មកទៀត ការដឹកជញ្ជួនវិញ្ញាសាទៅដាក់នៅកន្លែងសុវត្តិភាព ដោយមានការចូលរួម និងត្រួតពិនិត្យពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា និងធ្វើកំណត់សម្គាល់បិទលើហិបវិញ្ញាសា បង្ការការលួចឱ្យបែកធ្លាយវិញ្ញាសា។

លោករដ្ឋមន្ត្រីបានបន្ថែមថា ចំណុចមួយទៀតការហាមប្រាមមិនឱ្យមិនយកទូរសព្ទដៃចូលក្នុងមណ្ឌលប្រឡង បើរកឃើញថាមាននាំចូលនឹងត្រូវពិន័យរដ្ឋបាល តែបើនាំចូលហើយបានថតបង្កោះវិញ្ញាសាទៀតនោះ នឹងទទួលកាពិន័យរដ្ឋបាលផង និងតាមច្បាប់ផង ព្រោះកន្លងមកការបែកធ្លាយវិញ្ញាសាតាមរយៈការបង្ហោះតាមហ្វេប៊ុក និងមានការហ្វូកូពីចែកគ្នា។ ប៉ុន្តែឥឡូវនេះមិនមានទៀតទេ ដោយមានការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជួយធានាបាននូវភាពយុត្តិធម៌សម្រាប់បេក្ខជនប្រឡងទាំងអស់ ក៏ដូចជាធានាបាននូវការប្រឡងដោយរលូន។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បើសិនជាមានការបែកធ្លាយវិញ្ញាសាណាមួយ គណៈមេប្រយោគនឹងត្រូវប្រឈមនឹងការដាក់ពិន័យ និងប្រឈមចំពោះផ្លូវច្បាប់ដូចបេក្ខជនប្រឡងដែរ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ថ្វីដ្បិតសាកលលោកជួបវិបត្តិកូវីដ-១៩ ដែលជះផលប៉ះពាល់ដល់សិក្សាផ្ទាល់របស់សិស្សានុសិស្ស ប៉ុន្តែចំពោះកម្រិតវិញ្ញាសាប្រឡងនៅតែមានលក្ខណៈស្តង់ដាដូចឆ្នាំមុនៗ ព្រោះអ្នកធ្វើវិញ្ញាសាជាមនុស្សដែលធ្លាប់ធ្វើពីមុនដដែល គឺពីឆ្នាំ២០១៤ រហូតមកដល់ ឆ្នាំ២០២២នេះ ហើយការធ្វើវិញ្ញាសានេះទៀតសោត ធានាបានមិនឱ្យមានការបែបធ្លាយទេ ព្រោះបើការណាមានការបែកធ្លាយ ធ្វើឱ្យដំណើរការប្រឡងមានភាបរញ៉េរញ៉ៃ។

គួរបញ្ជាក់ថា ដើម្បីឱ្យដំណើរការប្រឡងឱ្យមានតម្លាភាពយុត្តិធម៌ និងអាចទទួលយកបានទាំងអស់គ្នា ក្រសួងអប់រំ មានគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗចំនួន ២៧ ៧៥៣ នាក់ ក្នុងនោះមានគណៈកម្មការមេប្រយោគជាង ១ ម៉ឺននាក់ គណៈកម្មការកំណែជិត ១ ម៉ឺននាក់ ជំនួយការអប្បមាទសម្រាប់ត្រួតពិនិត្យមើលនៅតាមបន្ទប់ប្រឡងចំនួន ២ ៧០០ នាក់ អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលួយប្រមាណជាង ៣ពាន់នាក់។

សម្រាប់ការប្រឡងឆ្នាំនេះ ក្រសួងគ្រោងចំណាយថវិកាប្រមាណ ៥ លានដុល្លារអាមេរិក សម្រាប់រៀបចំដំណើរការប្រឡង ក្នុងនោះចំណាយទៅលើការឧបត្ថម្ភគណៈកម្មការនានា ដែលមាន ៤ ដំណាក់កាល គឺ ការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ដោយកុំព្យូទ័រ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ