ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ៖ ពេលនេះសិស្សបានផ្លាស់ប្តូរឥរិយាបថពីការបើកចម្លងមកប្រឡងដោយចំណេះដឹងខ្លួនឯង
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ពេលនេះសិស្សានុសិស្សបានផ្លាស់ប្តូរឥរិយាបថដែលពីមុនមកប្រឡងបើកចម្លងមកប្រឡងដោយឈរលើមូដ្ឋានចំណេះដឹងខ្លួនឯងក្រោយពីក្រសួងអប់រំបានធ្វើកំណែទម្រង់ការប្រឡងបាក់ឌុបចាប់ពីឆ្នាំ២០១៤មក។

ថ្លែងក្រោយអញ្ជើញបើកប្រធានវិញ្ញាសាជានិមិត្តរូប នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ នៅព្រឹកថ្ងៃទី៥ធ្នូនេះ លោក
រដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា «អ្វីធ្វើឱ្យសប្បាយចិត្តយើងឃើញថាសិស្សានុសិស្សរបស់យើងបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ គាត់បានផ្លាស់ប្តូរពីហៅថាការមកប្រឡង គឺបើកចម្លងប្រែមកប្រឡងឈរទៅលើមូលដ្ឋាននៃចំណេះដឹងរបស់គាត់»។ លោករដ្ឋមន្ត្រីបានបន្តថា ចំណែកលោកគ្រូអ្នកគ្រូក៏ជួយគាំទ្រ។ ប៉ុន្តែគន្លឹះដ៏សំខាន់មួយទៀត គឺសម្ដេចនាយករដ្ឋមន្ត្រីជួបសិស្សនិទ្ទេសAដែលជាកក្តាមួយជំរុញឱ្យសិស្សខិតខំរៀនសូត្រដើម្បីជួបសម្តេចដោយមិនត្រឹមតែទទួបានអាយផេកប៉ុណ្ណោះទេ គឺជួបជាកិត្តិយសសម្រាប់ខ្លួនគាត់ គ្រួសារគាត់ និងសាលាហើយនាយកសាលាណាដែលមានសិស្សទទួលបាននិទ្ទេសAច្រើនចំនួន៥នាក់ ក៏ទទួលបានពានជានាយកសាលាល្អពីសម្តេចនាយករដ្ឋមន្ត្រីផងដែរ។

គួរបញ្ចាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៥ធ្នូ ២០២២នេះ មានបេក្ខជនចុះឈ្មោះប្រឡងទូទាំងប្រទេសសរុប ១២៨.១៣៤នាក់ ស្រី៦៩.៧៧១នាក់ មានមណ្ឌលសំណេរសរុប២២១ បន្ទប់ប្រឡងសរុប៥១៧៤ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ ៧៦មណ្ឌល ត្រូវជា១៧៤៣បន្ទប់ថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៤មណ្ឌល ត្រូវជា៣៤៣១បន្ទប់។
ចំនួនបេក្ខជនចុះឈ្មោះប្រឡងនៅឆ្នាំនេះបើធៀបទៅនឹងការប្រឡងឆ្នាំ២០២១កន្លងទៅឃើញថា មានការកើនឡើង ខណៈឆ្នាំមុនមានបេក្ខជនចូលរួមប្រឡងចំនួន១១៤១៨៧នាក់ស្រី៥៧១២៣នាក់ចែកជា ២០៤មណ្ឌលត្រូវជា ៤៦១៥ បន្ទប់ ។

ក្រសួងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ធ្នូ សម្រាប់នៅមណ្ឌលនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលនិងថ្ងៃទី២៨ធ្នូប្រកាសនៅមណ្ឌលប្រឡងផ្សេងៗទៀតនៅទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង