Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ប្រាប់បេក្ខជនប្រឡងបាក់ឌុប ប្រកាន់ខ្ជាប់គោលការណ៍ “អ្នកចេះគឺជាប់” និងដណ្ដើមយកនិទ្ទេស A ឲ្យច្រើនជាងឆ្នាំមុន

បានផុស

នៅ

ប៉ៃលិន ៖ មាន​ប្រសាសន៍​ក្នុង​ពិធី​កាត់​កញ្ចប់​វិញ្ញាសា​ប្រឡង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី ៥ ខែ​ធ្នូ ឆ្នាំ ២០២២ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ជំរុញ និង​លើកទឹកចិត្ត ដល់​បេក្ខជន-បេក្ខនារី ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់ឌុប) ត្រូវ​ខិតខំ​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​ដែល​សិក្សា​កន្លងមក ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង​ឆ្នាំនេះ។ ដូច្នេះ បេក្ខជន ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ប្រឡង​ដោយ​សមត្ថភាព​របស់​ខ្លួន ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ “​អ្នកចេះ​គឺ​ជាប់​” និង​ធ្វើ​យ៉ាងណា​ដើម្បី​ទទួល​បាន​និទ្ទេស A ឲ្យ​បាន​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​បង្ហាញ​ហឹប​វិញ្ញាសា​ជូន​ដល់​បេក្ខជន​ប្រឡង ពិនិត្យ​ភាព​បិទ​ជិត មាន​បិទ​ស្គុត និង​ត្រា​ស្រោម​ប្រធាន​វិញ្ញាសា​នៅ​ចំពោះ​មុខ​បេក្ខជន ដើម្បី​ធានា​បាន​ថា ការ​ប្រឡង​ប្រព្រឹត្តទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។ ទន្ទឹម​នឹង​នោះ លោកស្រី​អភិបាលខេត្ត បាន​ផ្ដាំផ្ញើ​ជូន​ដល់​ក្មួយៗ​ទាំងអស់ ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ រយៈពេល ០២ ថ្ងៃនេះ និង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ព្រមទាំង​គោរព​តាម​បទបញ្ជាផ្ទៃក្នុង​នៅ​ពេល​ប្រឡង​ឲ្យ​បាន​ល្អ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​របៀប​រៀបរយ​អំឡុង​ពេល​ប្រឡង ពិសេស​ជូនពរ​ឲ្យ​ក្មួយៗ​ជោគជ័យ​ក្នុង​ការ​ប្រឡង សក្ដិសម​ជា​ទំពាំង​ស្នង​ឫស្សី ជា​សសរទ្រូង​ប្រទេសជាតិ។

បើ​តាម​លោក តង់ ធារ៉ា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា បេក្ខជន បេក្ខនារី ដែល​បាន​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ ២០២១ -២០២២ មាន​ចំនួន ៥៧៤ នាក់ ក្នុង​នោះ​បេក្ខនារី​ចំនួន ៣៣១ នាក់ ដោយ​ចែកចេញជា​ពីរ​មណ្ឌល គឺ​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និ​មិ្ម​ត​ប៉ៃលិន​(​លិច​) មាន​បេក្ខជន បេក្ខនារី ចំនួន ២០៧ នាក់ ស្រី ១២៣ នាក់ ចែក​ជា ០៩ បន្ទប់ និង​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និ​មិ្ម​ត​ប៉ៃលិន​(​កើត​) មាន​បេក្ខជន បេក្ខនារី ចំនួន ៣៦៧ នាក់ ស្រី ២០៨ នាក់ ចែក​ជា ១៥ បន្ទប់ ផង​ដែរ។

សូម​បញ្ជាក់​ថា ការ​ប្រឡង​ឆ្នាំនេះ បេក្ខជន បេក្ខនារី​ទាំងអស់ ត្រូវ​ពាក់​ម៉ាស និង​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ទើប​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង។ ជាពិសេស​មាន​គ្រូ​អនុរក្ស ចាំ​ឆែកឆេរ​លើ​ដងខ្លួន​បេក្ខជន​ប្រឡង មុននឹង​ឲ្យ​ចូល​ក្នុង​បន្ទប់​ប្រឡង សំដៅ​ធានា​ថា បេក្ខជន​បេក្ខនារី​ទាំងអស់ មិន​មាន​ឱកាស​បាន​យក​សំណៅ​ឯកសារ ព្រីយ៉ុង ឬ​ម៉ាស៊ីន​គិត​លេខ ទូរស័ព្ទ ចូលក្នុង​បន្ទប់​ប្រឡង​បាន​ដាច់ខាត។ ដោយឡែក​នៅ​ក្រៅ​បរិវេណ​មណ្ឌល​ប្រឡង គេ​ឃើញ​មាន​ក្រុម​ស​.​ស​.​យ​.​ក ខេត្ត បាន​ជួយ​រៀបចំ​កន្លែង​ផ្ញើ​ម៉ូតូ ដោយ​មិន​គិត​ថ្លៃ និង​មាន​កងកម្លាំង​នគរបាល អាវុធហត្ថ ក្រុម​គ្រូពេទ្យ ក៏​មាន​វត្តមាន​នៅ​មណ្ឌល​ប្រឡង​ថែម​ទៀត​ផង៕

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម