ព័ត៌មានជាតិ
លោក ឱម យ៉ិនទៀង៖ ការរៀបចំការប្រឡងទុតិយភូមិនៅខេត្តកំពត មានលក្ខណៈល្អប្រសើរ
លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំង អំពើពុករលួយ ទទួលបន្ទុកបេសកម្មពិសេស នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ រួមដំណើរដោយ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពីនិត្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបើកវិញ្ញាសា នៅសាលា មិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង។

ក្រោយពីបានពិនិត្យ និងបើកវិញ្ញាសារួច ទេសរដ្ឋមន្ត្រី និងអភិបាលខេត្តកំពត បានវាយតម្លៃថា ការរៀបចំការប្រឡងនៅខេត្តកំពតមានលក្ខណៈល្អប្រសើរ ត្រឹមត្រូវ សុក្រឹត យុត្តិធម៌ និងបានលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវប្រមូលអារម្មណ៍ កុំភ័យ ហើយត្រូវខិតខំបញ្ចេញសមត្ថភាពឱ្យពេញទំហឹង ដើម្បីយកនិទ្ទេសល្អឱ្យបានកាន់តែច្រើន

មន្ត្រីជំនាញបានបញ្ជាក់ថា ដំណើរការប្រឡង់ព្រឹកនេះ ប្រព្រឹត្តទៅដោយរលូន សិស្សមកប្រឡងគ្មានការលួចលាក់សំណៅឯកសារ ឬឧបករណ៍ហាមឃាត់នោះទេ។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត លោក តាក់ ហាប់ បានប្រាប់ឱ្យដឹងថា ដំណើរការប្រឡងនៅព្រឹកនេះ ប្រព្រឹត្តទៅបានល្អ ដោយការយកចិត្តទុកដាក់បង្ហាត់បង្ហាញ ប្រាប់គន្លឹះ ពីថ្នាក់ដឹកនាំជួយជ្រោមជ្រែងលើកទឹកចិត្តសិស្សផងនោះ លោកសង្ឃឹមថា ឆ្នាំនេះ នឹងទទួលបានលទ្ធផលល្អជាងឆ្នាំមុខដែលមានសិស្សនិទ្ទេស A ចំនួន ៧៥នាក់។

លោកបានបញ្ជាក់ថា មុនពេល និងពេលប្រឡង មានការចូលរួមរៀបចំដោយយកចិត្តទុកដាក់ពី គណៈកម្មការជាច្រើន ដូចជាគណៈកម្មការមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ និងគណៈកម្មការអនុរក្ស ប្រធាន អនុប្រធានមណ្ឌល រហូតដល់អនុរក្ស ហើយក្នុងនោះអ្នកដែលចូលរួមសហការពី អង្គភាពប្រឆាំងអំពើពុករលួច ផងដែរ។

គួរបញ្ជាក់ថា ខេត្តកំពតបានរៀបចំការប្រឡងសញ្ញាបត្រទុតិយភូមិ ចំនួន ១០មណ្ឌល មានផ្នែក វិទ្យាសាស្ត្រ ៣ មណ្ឌល និងវិទ្យាសាស្ត្រសង្គម ៧ មណ្ឌល ស្មើ ២១៥បន្ទប់ និងមានបេក្ខជនប្រឡងជាង ៥ពាន់នាក់៕
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ