ព័ត៌មានជាតិ
លោក លី ធុជ៖ ថវិកាជាតិ ៣០លានដុល្លារជាចំណែកដ៏សំខាន់នៃកិច្ចការដោះមីននៅកម្ពុជា
លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីនបានថ្លែងថា ថវិកាជាតិចំនួន ៣០លានដុល្លារអាមេរិក ដែលសម្ដេចតេជោ ហ៊ុន សែន បានទម្លាក់ឲ្យអាជ្ញាធរមីន ជាចំណែកដ៏សំខាន់នៃការជំរុញលើកិច្ចការដោះមីននៅកម្ពុជា ដើម្បីធានាថាកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ លោកទេសរដ្ឋមន្ត្រីថ្លែងបែបនេះ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយអង្គភាពប្រតិបត្តិករដោះមីន នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ។

បើតាមលោកទេសរដ្ឋមន្ត្រី លី ធុជ បានឲ្យដឹងថា ជាមួយនឹងការទម្លាក់ថវិកាជាតិចំនួន ៣០លានដុល្លារអាមេរិក សម្រាប់កិច្ចការដោះមីននៅកម្ពុជានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានបង្កើតនូវមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥។
តាមរយៈមូលនិធីនេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ជាការឆ្លើយតបដ៏ចាំបាច់បំផុតរបស់កម្ពុជា ដើម្បីឲ្យប្រជាជនកម្ពុជាបានចាកផុតពីគ្រោះថ្នាក់ដោយសារមីន ហើយប្រែក្លាយជាផ្ទៃដីប្រកបដោយសុវត្ថិភាព និងបង្កើតស្នាមញញឹមដល់ប្រជាជននៅតំបន់រងគ្រោះ។

ដើម្បីចូលរួមអនុវត្តមូលនិធិនេះឲ្យទទួលបានជោគជ័យ លោក លី ធុជ ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំមួយជាមួយតំណាងកងទ័ពជើងគោក មជ្ឈមណ្ឌលរក្សាសន្តិភាព និងអង្គភាពស៊ីម៉ាក់ ដើម្បីរៀបចំផែនការបោសសំអាតមីនឲ្យកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់។
ត្រង់ចំណុចនេះលោកទេសរដ្ឋមន្ត្រីបានឲ្យដឹងថា ប្រតិបត្តិករដោះមីនទាំងអស់ត្រូវពង្រឹងការងារបោសសម្អាតមីន ដោយត្រូវពន្លឿនល្បឿនការ ងារដោះមីនឲ្យបានលឿនជាងមុន យ៉ាងហោចណាស់ប្រតិបត្តិករត្រូវបោសសំអាតចម្ការមីនឲ្យបានប្រមាណ ២៦០ ទៅ ៣០០គីឡូម៉ែត្រក្រឡានៅក្នុងមួយឆ្នាំ ខណៈចម្ការមីនកម្ពុជាមានទំហំប្រមាណ ៧០៥គីឡូម៉ែត្រក្រឡា បើគិតដល់ត្រឹមឆ្នាំ ២០២៥។

លោកទេសរដ្ឋមន្ត្រី ក៏បានស្នើសុំដល់អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបង្កើនសុខសុវត្ថិភាពបន្ថែមទៀតដល់ក្រុមប្រតិបត្តិករ ដោះមីនទាំងអស់ ហើយបានឯកភាពឲ្យអាជ្ញាធរមីន និងប្រតិបត្តិករទាំងអស់បន្តធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធក្នុងការបំពេញបែបបទ នីតិវិធីដែលមានស្រាប់ ដើម្បីប្រសិទ្ធភាពការងារបោសសម្អាតនៅកម្ពុជា។
ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានអំពាវនាវផងដែរដល់ប្រទេសជាមិត្ត និងដៃគូរម្ចាស់ជំនួយ បន្តជួយដល់កម្ពុជាបន្ថែមទៀតទាំងថវិកា សម្ភារៈ គ្រឿងចក្រ និងការបណ្ដុះបណ្ដាលបច្ចេកទេសដល់អង្គភាព និងកងកម្លាំងដោះមីនរបស់កម្ពុជា ដើម្បីចូលរួមសម្រេចឲ្យបាននូវគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥៕

ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?