ព័ត៌មានជាតិ
អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើត អាចបញ្ជាក់គ្រប់ខណ្ឌបានទេ?
មានឯកសារអត្តសញ្ញាណកម្មចំនួន ៤ ដែលពលរដ្ឋរស់នៅរាជធានីភ្នំពេញជាទូទៅតែងតែយកទៅបញ្ជាក់ពីអាជ្ញាធរតាមខណ្ឌ ដើម្បីមានសុពលភាពប្រើប្រាស់ជាផ្លូវការ។
បើតាមមន្រ្តីខណ្ឌចំការមនមួយរូបបានឲ្យកម្ពុជាថ្មីដឹងថា ឯកសារសំខាន់ៗចំនួន ៤ ដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងសំបុត្រកំណើត តែងតែទទួលបានការស្នើសុំបញ្ជាក់ជាប្រចាំនិងច្រើនជាងគេជារៀងរាល់ថ្ងៃ។

មន្រ្តីរូបនេះបានបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ អាចយកទៅបញ្ជាក់បាននៅគ្រប់ខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ លើកលែងតែសំបុត្រកំណើតត្រូវបញ្ជាក់នៅមូលដ្ឋានកំណើតរបស់ខ្លួន។
«ឧទាហរណ៍បើយើងចុះសំបុត្រកំណើតនៅខណ្ឌចំការមន ត្រូវតែយកទៅបញ្ជាក់នៅមូលដ្ឋានខណ្ឌចំការមនមិនអាចយកមកបញ្ជាក់នៅខណ្ឌផ្សេងបាននោះទេ«។
មន្រ្តីរូបនេះសង្កេតឃើញជាញឹកញាប់ដែលពលរដ្ឋបានយកសំបុត្រកំណើតមកបញ្ជាក់ខុសមូលដ្ឋាននាំឲ្យខាតពេល ដោយសារអាជ្ញាធរមិនអាចបញ្ជាក់ជូនបាន។
លោកបន្តទៀតថា ពេលយកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ យកទៅបញ្ជាក់ត្រូវថតចម្លង (អាច ៥ ទៅ ១០ សន្លឹកតាមតម្រូវការប្រើប្រាស់ជាក់ស្ដែង) រួមទាំងត្រូវភ្ជាប់ឯកសារដើមទៅជាមួយ។ ដោយឡែកសំបុត្រកំណើតវិញមិនចាំបាច់ថតចម្លងទេ ភ្ជាប់តែច្បាប់ដើមទៅជាមួយហើយត្រូវបំពេញពាក្យស្នើសុំរួចមន្ត្រីនឹងចេញចុងសន្លឹកដើម្បីមកទទួលតាមពេលវេលាដែលកំណត់៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី