Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ជប៉ុន​ធំ​មួយ ​ជួយ​អភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​នៅ​កម្ពុជា

បានផុស

នៅ

ភ្នំពេញ​ ៖ ក្រសួងពាណិជ្ជកម្ម​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ធំ​មួយ​ដើម្បី​អភិវឌ្ឍន៍​ខ្សែ​ច្រវាក់​តម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​នៅ​កម្ពុជា​សំដៅ​ធានា​ឲ្យ​បាន​ទាំង​បរិមាណ​និង​គុណភាព​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ក្នុងប្រទេស និង​នាំចេញ​ឱ្យមាន​ចីរភាព​តាមរយៈ​ការធ្វើ​អាជីវកម្ម Franchise នៃ​គំរូ​ផលិត​ដែល​ស្របតាម​ខ្នាត និង​ស្តង់ដារ​កំណត់​តែមួយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដើម្បី​អភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រុមហ៊ុន យ៉ាម៉ា​តុ ហ្គ្រី​ន (YAMATO GREEN) នៅ​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២១ នា​ទីស្ដីការក្រសួង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា​ការវិនិយោគ​របស់​ក្រុមហ៊ុន Yamato Green លើ​វិស័យ​ក​សិ​-​ពា ណិ ជ្ជ​កម្ម គឺមាន​សារៈសំខាន់​ណាស់ ព្រោះ​ក​សិ​-​ពាណិជ្ជកម្ម​ជា​វិស័យ​មួយ​ដែលមាន​សក្ដានុពល​ខ្ពស់​នៅ​កម្ពុជា និង​មិនទាន់មាន​ការអភិវឌ្ឍ ឬ​វិនិយោគ​ច្រើន​នៅឡើយ​។

លោក​រដ្ឋមន្ត្រី បាន​ប្រសាសន៍​បន្ថែមទៀតថា អនុស្សរណៈ​យោគយល់​គ្នា​នេះ នឹង​បង្កើត​កិច្ច​សហប្រតិបត្តិការ​យ៉ា​ង​ល្អ​ក្នុង​ការចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ និង​ពង្រឹង​ផលិតភាព និង​គុណភាព​ដើម្បី​ឆ្លើយតប​ទៅ​ទីផ្សារ​។

ក្នុងនាម​ភាពជា​ដៃគូ​អភិវឌ្ឍន៍​ឧស្សាហកម្ម និង​ក​សិ​-​ពាណិជ្ជកម្ម ក្រុមហ៊ុន Yamato Green នឹង​ក្លាយជា​ដៃគូ​សមស្រប​មួយ​សម្រាប់​អភិវឌ្ឍន៍​ផលិតកម្ម ក​សិ​-​ពាណិជ្ជកម្ម ប្រកបដោយ​និរន្តរភាព និង​ការផ្តល់​បច្ចេកទេស​កែច្នៃ ការ​វេច​ខ្ចប់ ព្រមទាំង​នីតិវិធី​ផ្សេងៗ ដើម្បី​បង្កើន​ឱកាស​ក្នុងការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ​ប្រកបដោយ​ប្រសិទ្ធភាព​។

លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ទាក់ទង​ទៅនឹង​ផលិតកម្ម​តាម​គំរូ​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព​នៅក្នុង​យុគសម័យ​ឌីជីថល ការចូលរួម​របស់​ក្រុមហ៊ុន Yamato Green ក្នុងការ​អភិវឌ្ឍ​ម៉ូ​ដែល​ផលិតកម្ម​មួយ ដែលមាន​បច្ចេកវិទ្យា​ជឿនលឿន នឹង​ជំរុញ​ផលិតកម្ម​ក្នុងស្រុក​នាពេល​បច្ចុប្បន្ន​។

គួរ​បញ្ជាក់ថា Yamato Green ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ជំនួញ​ជប៉ុន​ធំៗ រួមមាន​ធនាគារ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ផ្សារ​ទំនើប និង​ក្រុមហ៊ុន​របស់​ប្រទេស​ជប៉ុន​ជា​ដៃគូ​ចំនួន ១៦​ក្រុមហ៊ុន​។ ក្រុមហ៊ុន​បាន​រៀប​ចំ​បង្កើត​ជា​គំរូ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម ដើម្បី​ធានា​ឲ្យ​បាន​ទាំង​បរិមាណ​និង​គុណភាព​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ក្នុង​ប្រទេស និង​នាំចេញ​ឱ្យមាន​ចីរភាព តាមរយៈ​ការធ្វើ​អាជីវកម្ម Franchise នៃ​គំរូ​ផលិត​ដែល​ស្របតាម​ខ្នាត និង​ស្តង់ដារ​កំណត់​តែមួយ​៕

ដោយ ៖ សំអឿន

សូមចុចអាន ៖

សូមចុចអាន ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ វិនាទី មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ៦ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១២ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ១៥ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម