ព័ត៌មានជាតិ
ថ្ងៃទី១ នៃប្រឡងទុតិយភូមិ នៅភ្នំពេញ មានបេក្ខជន និងមេប្រយោគ អវត្តមានជាង ៦០០នាក់
លោក ហែម ស៊ីណារ៉េត ប្រធាន មន្ទីរអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅល្ងាច ថ្ងៃទី៥ ខែធ្នូនេះថា ថ្ងៃទី១ នៃការប្រឡងបាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅមណ្ឌលប្រឡងរាជធានីភ្នំពេល មានគណៈមេប្រយោគ និងបេក្ខជនប្រឡង អវត្តមានចំនួន ៦៣៤នាក់ ក្នុងនោះគណៈមេប្រយោគអវត្តមាន ១៩ នាក់ ត្រូវជា ០,៥៣% ក្នុងចំណោមគណៈមេប្រយោគ ៣ ៥៤៧នាក់ និងបេក្ខជនអវត្តមាន ៦១៥ នាក់ ត្រូវជា ២,៦៤% ក្នុងចំណោមបេក្ខជនចំនួន ២៣ ២៦៨នាក់ នៃ ៣០មណ្ឌលប្រឡង។

លោកប្រធានមន្ទីរ មានប្រសាសន៍បន្តថា ចំពោះស្ថានភាពតាមមណ្ឌលប្រឡងមានសភាពស្ងប់ស្ងាត់ល្អ ដោយក្នុងមណ្ឌលប្រឡង គណៈមេប្រយោគប្រឡងបានអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនបានល្អប្រសើរ និងបេក្ខជនប្រឡងបានគោរពបទបញ្ជាផ្ទៃក្នុង ស្តីពី ការប្រឡងបានល្អ។ ចំណែកនៅខាងក្រៅមណ្ឌល កងកម្លាំងការពារអនុវត្តតួនាទីបានល្អប្រសើរ មានកងកម្លាំងការពារមណ្ឌលគ្រប់គ្រាន់។

រីឯអាជីវកម្មជុំវិញមណ្ឌលប្រឡង ត្រូវបានផ្អាកទាំងស្រុង ជាពិសេសអាជីវកម្មថតចម្លង អាជីវកម្មដែលបង្កសំឡេងរំខានដល់ការប្រឡង។

សម្រាប់ឆ្នាំនេះ មានបេក្ខជនសរុបចំនួន ១២៨ ១៣៥នាក់ ស្រី ៦៨ ៧៧១នាក់ មាន ២២១មណ្ឌល ដែលត្រូវជា ៥១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន ១៧ ២៤០ នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន ២៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន ៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន ២៧០០នាក់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?