ព័ត៌មានជាតិ
ភ្ញៀវទេសចរណ៍មកកម្សាន្តនៅតំបន់អង្គរជ្រុះបាត់កាបូបលុយ ត្រូវនគរបាលទេសចរណ៍ប្រគល់ជូនម្ចាស់វិញ
សៀមរាប ៖ នៅវេលាម៉ោង១១និង១០នាទីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅតំបន់អង្គរ បានជ្រុះបាត់កាបូបលុយ តែសំណាងល្អត្រូវបានមគ្គុទេសក៍ទេសចរណ៍ម្នាក់រើសបាន ហើយយកមកប្រគល់ជូនកម្លាំងនគរបាលទេសចរណ៍ ដើម្បីប្រគល់ជូនម្ចាស់ដើមវិញ។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលទេសចរណ៍ប្រចាំការនៅប្រាសាទអង្គរវត្តបានទទួលកាបូបលុយ០១ ពីលោក ចិន្តា ជាមគ្គុទេសក៍ទេសចរ (រើសបាន) ដោយក្នុងកាបូបលុយរួមមាន ប្រាក់ចំនួន(៤០ដុល្លារអាមេរិក, ៣០០ដុល្លារញ៉ូហ្ស៉ីឡែន, ៤៥០០រៀល, ១២៣០០០ដុង), អត្តសញ្ញាណប័ណ្ណ០១សន្លឹក, Visa card ០២សន្លឹកនិង ប័ណ្ណផ្សេងៗមួយចំនួនទៀត។

សមត្ថកិច្ចបានឲ្យដឹងទៀតថា អង្គភាពបានប្រគល់កាបូបលុយខាងលើជូនភ្ញៀវទេសចរ ឈ្មោះ CHARLES CLARK ភេទប្រុស អាយុ៧០ឆ្នាំ សញ្ជាតិញ៉ូហ្ស៊ីឡែន ជាម្ចាស់ដើមវិញនៅវេលាម៉ោង១៤:៤៥នាទី នាថ្ងៃខែឆ្នាំដដែល។
ក្នុងឱកាសនោះដែរ ភ្ញៀវទេសចរណ៍ខាងលើបានថ្លែងអំណរគុណចំពោះពលរដ្ឋល្អ ដែលរើសបានកាបូបរបស់គាត់ហើយយកមកប្រគល់ជូនសមត្ថកិច្ចដើម្បីប្រគល់ជូនគាត់វិញ។ គាត់បានកោតសរសើរចំពោះទឹកចិត្តដ៏ល្អរបស់បុរសមគ្គុទេសក៍ទេសចរណ៍ខាងលើ ដែលមានសន្ដានចិត្តល្អ បានរួមចំណែកថែរក្សាសណ្ដាប់ធ្នាប់និងសន្តិសុខសង្គមនៅក្នុងតំបន់អង្គរ៕
ដោយ ៖ កុសល


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ