ព័ត៌មានជាតិ
ផ្លូវកាត់ថ្មី ធ្វើដំណើរពីខេត្តក្រចេះដល់ខេត្តសៀមរាបកាន់តែឆាប់រហ័ស
ក្នុងគម្រោងស្ថាបនាស្ពានឆ្លងទន្លេនៅខេត្តក្រចេះ ក៏មានលើកពីគម្រោងស្ថាបនាផ្លូវមួយខ្សែថ្មីតភ្ជាប់ពីគម្រោងស្ពានខេត្តក្រចេះមកខេត្តកំពង់ធំ និងអាចធ្វើដំណើរបន្តរហូតដល់ខេត្តសៀមរាប។

ក្នុងថ្ងៃបិទប្រកាសកិច្ចប្រជុំកំពូលអាស៊ាន ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោងស្ថាបនាស្ពានឆ្លងទន្លេនៅខេត្តក្រចេះដែលជាសមិទ្ធផលថ្មីមួយទៀត ដែលគ្រោងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកពីការស្ថាបនាផ្លូវពីខេត្តក្រចេះមកខេត្តកំពង់ធំភ្ជាប់ពីគម្រោងស្ពានខេត្តក្រចេះបន្តរហូតដល់ខេត្តសៀមរាបដែលនឹងសម្រួលការធ្វើដំណើរកាន់តែឆាប់រហ័ស។
មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះក៏ធ្លាប់បញ្ជាក់ពីគម្រោងស្ថាបនាផ្លូវជាតិថ្មីនេះ ដែលគ្រោងបើកការដ្ឋានស្របពេលគម្រោងស្ថាបនាស្ពាននៅខេត្តក្រចេះ។
លោក សាំង ប៊ុនថេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះប្រាប់កម្ពុជាថ្មីកន្លងទៅថា ផ្លូវជាតិថ្មីនេះគឺផ្លូវ លេខ ៦០ បេ។ ផ្លូវនេះក្រុមវិស្វករចិនបានចុះសិក្សា ហើយគ្រោងដំណើរការស្ថាបនាស្របពេលជាមួយគម្រោងស្ពាននៅខេត្តក្រចេះ។
តាមការសិក្សាផ្លូវជាតិ ៦០បេ សាងសង់តភ្ជាប់ពីការដ្ឋានស្ពានខេត្តក្រចេះកាត់តាមស្រុកព្រែកប្រសព្វ រហូតដល់កំពង់ថ្មខេត្តកំពង់ធំ ដែលមានប្រវែងជាង ១៣០ គីឡូម៉ែត្រ។
គម្រោងស្ថាបនាផ្លូវមួយខ្សែនេះនឹងរួមចំណែកជួយដល់ការអភិវឌ្ឍខេត្តក្រចេះ សម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរពីតំបន់ភាគកណ្ដាលមកតំបន់ភាគឦសាន ដែលនឹងរុញកំណើនការអភិវឌ្ឍន៍ និងលើកស្ទួយជីវភាពពលរដ្ឋក្នុងមូលដ្ឋាន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ