ព័ត៌មានជាតិ
ងាយស្រួលគ្រប់គ្រង រដ្ឋបាលខេត្តកំពត កែប តាកែវ កំពង់ស្ពឺ រៀបចំកែសម្រួលព្រំប្រទល់ឡើងវិញ
(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២១ នេះ នៅសាលាខេត្តកំពត អភិបាលខេត្តចំនួន០៤ (ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកែប) ដឹកនាំកិច្ចប្រជុំរួមគ្នាលើការងារកែសម្រួលព្រំប្រទល់រដ្ឋបាលអន្តរខេត្ត។
ចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ ដ.ន.ស.ស ខេត្ត អភិបាលស្រុកពាក់ព័ន្ធ និងមន្ត្រីជំនាញ នៃខេត្តចំនួន០៤ (ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកែប ) សរុប ៦៧នាក់។

កិច្ចប្រជុំនេះ មានគោលបំណងកំណត់នូវព្រំប្រទល់រដ្ឋបាលភូមិ ឃុំសង្កាត់ និងស្រុក ក្រុង នៃខេត្តចំនួន០៤ (ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកែប) ដែលមិនទាន់មានភាពច្បាស់លាស់លើកិច្ចការងារព្រំប្រទល់ដែនសមត្ថកិច្ចរបស់ខ្លួននៅឡើយនោះទេ ដែលធ្វើឱ្យជួបការលំបាកក្នុងការគ្រប់គ្រង និងការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាននានា។
យោងតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដែលបានជំរុញឱ្យគណៈកម្មការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់ថ្នាក់ខេត្ត ឱ្យធ្វើការសិក្សា និងវាយតម្លៃលម្អិត ឱ្យបានច្បាស់លាស់អំពីស្ថានភាពព្រំប្រទល់រដ្ឋបាល និងភាពចាំបាច់ នៃការកែសម្រួលព្រំប្រទល់រដ្ឋបាល ដែលមិនទាន់បានកំណត់ច្បាស់លាស់។
ផ្អែកតាមកត្តាប្រជាសាស្ត្រ និងភូមិសាស្ត្រ ស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ជាពិសេសបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៅភូមិឆ្ងាយៗទទួលយកសេវាសាធារណៈ និងផ្តល់ផលប្រយោជន៍ឱ្យប្រជាពលរដ្ឋ និងឱ្យអាជ្ញាធរងាយស្រួលគ្រប់គ្រង សុខសុវត្ថិភាព និងឱ្យឃុំ ភូមិ នៅជិតគ្នាសហការគ្នាល្អ ហើយធ្វើការជាមួយគ្នាឱ្យប្រជាពលរដ្ឋមានភាពរីកចម្រើន។

ក្នុងអង្គប្រជុំក៏បានឯកភាពបង្កើតក្រុមការងារបច្ចេកទេសអន្តរខេត្ត នៃខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកែប ក្នុងការកំណត់ព្រំប្រទល់រដ្ឋបាល ដើម្បីជាមូលដ្ឋានក្នុងការស្រង់ទិន្ន័យមួយច្បាស់លាស់របស់ខ្លួន ដោយផ្អែកតាមកត្តាភូមិសាស្រ្ត និងប្រជាសាស្រ្តស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលមូលដ្ឋានដោយដោះស្រាយឯកភាពគ្នាជារួម ដោយតម្កល់ផលប្រយោជន៍ជាតិ និងសង្គមទាំងមូល៕
អត្ថបទ៖ សេងណារិទ្ធ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?