Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តរូបណាខ្លះហើយ សន្យាផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងបាក់ឌុប ជាប់និទ្ទេស A?

បានផុស

នៅ

នាប៉ុន្មានឆ្នាំចុងក្រោយនេះ អភិបាលរាជធានី-ខេត្តមួយចំនួន បានផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សា-នុសិស្ស ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប ជាប់និទ្ទេស A នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ការប្រឡងបាក់ឌុបនាឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២ ដោយមានបេក្ខ​ជនសរុបចំនួន ១២៨,១៣៥នាក់ មាន ២២១មណ្ឌល និងចែកចេញជា ៥,១៧៤បន្ទប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅមុនចេញលទ្ធផលប្រឡងបាក់ឌុបនាឆ្នាំនេះ មានអភិបាលខេត្តមួយចំនួនហើយ បានសន្យាផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សា-នុសិស្ស ប្រឡងបាក់ឌុប ជាប់និទ្ទេស A។

លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ក្នុងឱកាសបើកវិញ្ញាសារប្រឡងបាក់ឌុបកាលពីថ្ងៃម្សិលមិញ បានអំពាវនាវឲ្យសិស្សា-នុសិស្ស ខិតខំឲ្យអស់ពីសមត្ថភាព យកចំណេះដឹងពិតធ្វើការប្រកួតប្រជែង និងគោរពនូវបទបញ្ជានានា ក្នុងមណ្ឌលប្រឡង។

លោកស្រី មិថុនា ភូថង បានសន្យាថា «ក្នុងនាមថ្នាក់ដឹកនាំខេត្ត នឹងឧបត្ថម្ភថវិកា ៤លានរៀល និងកុំព្យូទ័រយួរដៃ ១គ្រឿងបន្ថែមទៀត ប្រសិនក្មួយៗ ប្រឡងបាននិទ្ទេស A។ មួយវិញទៀតអាចទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យផ្សេងទៀត ផងដែរ»។

ចំណែកលោក វ៉ី សំណាង អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅខេត្តកំពង់ស្ពឺមានមណ្ឌលប្រឡងចំនួន ១១ មានបន្ទប់ចំនួន ១៨៧ និងមានសិស្សចំនួន ៤,៦២៨នាក់។ លោកអភិ​បាលខេត្ត បានជូនពរសិស្សា-នុសិស្សទាំងអស់ ទទួលបានជោគជ័យក្នុងការប្រឡងគ្រប់ៗគ្នា។ លោក វ៉ី សំណាង បានបញ្ជាក់ថា រង្វាន់លើកទឹកចិត្ត នៅតែមានសម្រាប់សិស្សា-នុសិស្សប្រឡងជាប់និទ្ទេស A។ ចំពោះវត្ថុសម្រាប់លើកទឹកចិត្តនិទ្ទេស A លោកអភិបាលខេត្ត​ សុំលាក់សិន។

រីឯលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៏បានជូនពរសិស្សា-នុសិស្ស ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប ជាប់ទាំងអស់គ្នា ហើយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នឹងផ្តល់កុំព្យូទ័រដល់សិស្សា-នុសិស្សប្រឡងជាប់និទ្ទេស A ផងដែរ។

ជាមួយគ្នានេះដែរ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង និងគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។

លោក ម៉ែន វិបុល ក៏បានជូនពរឲ្យបេក្ខជនប្រឡងបាក់ឌុប ទទួលបានជោគជ័យក្នុងការប្រឡង ហើយរដ្ឋបាលខេត្ត នឹងនៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្ត សម្រាប់សិស្សា-នុសិស្សដែលបានជាប់និទ្ទេស Aដដែល។

សូមជម្រាបថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ២៧ ធ្នូ ២០២១ មានបេក្ខជនប្រឡងជាប់មានចំនួន ៧២,០១៦នាក់។ ក្នុងនោះ បេក្ខជនដែលទទួលបាននិទ្ទេស A មានរហូតដល់ ១,៧៥៣ នាក់៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម