Connect with us

ព័ត៌មានជាតិ

ម្ហូប ៤ មុខ​ ​ប្រចាំត្រកូល​អ្នក​​ខេត្តបាត់ដំបង ផ្សំ​គ្រឿងប្លែកត្រូវ​ចិត្ត​អ្នក​ដំណើរឆ្ងាយជិត

បានផុស

នៅ

នៅ​តាម​ភូមិឃុំស្រុក​ ឬ​ខេត្ត​នីមួយ​ៗ សុទ្ធ​តែ​មាន​មុខ​ម្ហូប​តំណាងឬ​ម្ហូប​ដែល​អ្នក​រស់​នៅ​ក្នុងមូលដ្ឋាននិយម​ទទួល​ទាន​ជា​ប្រចាំ។

បើតាម​មន្ទីទេសចរណ៍​ខេត្តបាត់ដំបង​ នៅ​ខេត្ត​បាត់​ដំបងមាន​មុខ​ម្ហូប​ប្រចាំ​តំបន់​ចំនួន ៤ មុខ ដែល​ជា​អត្តសញ្ញាណ​​ហើយ​ត្រូវ​បាន​គេ​ឱ្យ​ឈ្មោះ​ថា «​ជា​មុខ​ម្ហូបប្រចាំត្រកូល​​របស់​អ្នក​ខេត្ត​បាត់​ដំបង» តែ​ម្តង មាន​បុក​ទឹក​គ្រឿង​ ឬ​បុក​អម្រឹក ​នំបញ្ចុក​ទឹក​អម្រឹក ប្រហុក​ខ្ទិះ និងម្ហូប​ណែម​ត្រី។

១. បុក​ទឹក​គ្រឿង ឬ​បុក​អម្រឹក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុក​ទឹក​គ្រឿង ឬ​បុក​អម្រឹក ​គឺ​ជា​ម្ហូប​មួយ​ប្រភេទ ដែល​ពេញ​និយម​របស់​ប្រជាជន​ខ្មែរ ព្រោះ​វា​ជា​មុខ​ម្ហូប​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​។ អ្វី​​ពិសេស​សម្រាប់​មុខ​ម្ហូប​មួយ​នេះ ចំពោះ​អ្នក​ខេត្ត​បាត់​ដំបង​វិញ គឺ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ ត្រង់​មាន​ដាក់​ជា​មួយ​បន្លែ​ត្រប់ (​ត្រប់​លាវ​ ត្រប់​ញង ត្រប់​ស្រួយ) ហើយ​គេ​និយម​ហៅ​មុខ​​ម្ហូប​នេះ ម្យ៉ាង​ទៀត​ថា បុក​ទឹក​អម្រឹក។

២. នំបញ្ចុក​ទឹក​​អម្រឹក​

នំបញ្ចុកទឹកអម្រឹក (ទឹកសម្លរខ្មែរអ្នកបាត់ដំបង) ត្រូវបានចម្អិនតាំងពីដូនតានិងធ្វើបន្ដរហូតមកពេលបច្ចុប្បន្ន និងមានការពេញនិយមបរិភោគទាំងក្នុងខេត្ត និងទូទាំងប្រទេសកម្ពុជា។ ចំពោះនំបញ្ចុកអ្នកបាត់ដំបងវិញ មានរសជាតិខុសពីខេត្ដផ្សេងៗ ដោយមានបន្ថែមទឹកផ្អែមសម្រាប់ដាក់ពីលើនំដើម្បីធ្វើឱ្យកាន់តែមានឱជារសឆ្ងាញ់ពិសារបន្ថែមទៀត។

៣. ប្រហុក​ខ្ទិះ

ស្ទើរ​តែ​គ្រប់​ខេត្ត​ក្រុង គ្រប់​តំបន់​​ដែល​ស្គាល់​ពី​មុខ​ម្ហូប​ប្រហុក​ខ្ទិះ​ ព្រោះ​វា​ជា​ម្ហូប​មួយ​បែប​ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសា នឹង​ប្រជាជន​ខ្មែរ​និយម​បរិភោគ​ទាំង​ក្នុង​គ្រួសារ និង​អាច​ធ្វើ​អាជីវកម្ម​បាន​ទៀត​ផង។ យ៉ាងណាមិញ ប្រហុក​ខ្ទិះ​នេះ​ត្រូវ​បាន​រាប់​បញ្ចូល​ជា​មុខ​ម្ហូប​ប្រចាំ​តំបន់​ ដែល​តែងតែ​ដាក់​បង្ហាញ​នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​ម្ហូប​អាហារ​​តំណាង​ឲ្យ​​ខេត្ត​បាត់ដំបង។

៤. ណែម​ត្រី

គ្រាន់​តែ​ឮ​ឈ្មោះ​ថា ណែម​ អ្នក​ណា​ក៏​ស្គាល់​ដែរ ពិសេស​គេ​តែង​ល្បី​ថា ណែម​អ្នក​បាត់ដំបង​មាន​រសជាតិ​ឆ្ងាញ់​និង​ជា​ខេត្ត​ប្រភព​នៃ​អ្នក​​ធ្វើ​ណែមនេះ។ ​ណែមត្រី ជាឈ្មោះម្ហូបមួយប្រភេទប្រចាំអ្នក​ខេត្តបាត់ដំបង ពុំសូវមានអ្នកស្គាល់និងបានឃើញឡើយ ដោយសារជាម្ហូបបែបគ្រួសារដែលប្រជាជនភាគច្រើនធ្វើបរិភោគ​ក្នុង​ក្រុមគ្រួសារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

សន្តិសុខសង្គម៥៩ នាទីutes មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម