Connect with us

ព័ត៌មានជាតិ

ស.ស.យ.ក នឹងរៀបចំសិក្ខាសាលាបច្ចេកទេសលើការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ

បានផុស

នៅ

សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នឹងរៀបចំសិក្ខាសាលាបច្ចេកទេសលើការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus។

សិក្ខាសាលានេះ នឹងប្រព្រឹត្តិទៅក្រោមវត្តមានរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងមានការចូលរួមពីសំណាក់ក្រុមយុវជន ភ្ញៀវជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មាន។

ទន្ទឹមនេះ សិក្ខាសាលាក៏មានកិច្ចពិភាក្សាពិសេសមួយលើប្រធានបទ «ការបង្កើតសារ បញ្ជូនសារ និងឥទ្ធិពលនៃសារព័ត៌មានលើសង្គមយុវជន» ដែលនឹងមានវត្តមានវាគ្មិនកិត្តិយសសុទ្ធសឹងជាអ្នកជំនាញល្បីៗផ្នែកប្រព័ន្ធផ្សព្វផ្សាយ មានទាំងសមត្ថភាព ទាំងវោហា ទាំងបទពិសោធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាគ្មិនកិត្តិយសនៃកិច្ចពិភាក្សាពិសេសនេះ រួមមាន៖ ១/ លោក នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ២/ លោកបណ្ឌិត ហេង ភក្តី ប្រធានផ្នែកគោលនយោបាយសាធារណៈនៃក្រុមហ៊ុនហ្វេសប៊ុកសឹង្ហបុរី ៣/ កញ្ញា Kyu Kyu Thein ប្រធានផ្នែកគោលនយោបាយសាធារណៈនៃក្រុមហ៊ុនTIKTOK ៤/ លោក លាង ដឺលុច នាយកប្រតិបត្តិសារព័ត៌មានថ្មីៗ និង៥/ លោកស្រី នុត ក្លារ៉ា នាយិកាប្រតិបត្តិក្រុមហ៊ុនអប្សរា មេឌា សឺវីស (AMS) ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ១១ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម