ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា៖ កម្ពុជានៅតែជាកន្លែងមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក
សព្វថ្ងៃកម្ពុជាមានសត្វទន្សោងប្រមាណជាង ១,៥០០ក្បាល ស្របពេលដែលរបាយការណ៍របស់អង្គការ IUCN បង្ហាញថា សត្វទន្សោងនៅលើពិភពលោកត្រូវបានគេប៉ាន់ប្រមាណថា នៅសល់តែប្រហែល ៤,០០០ក្បាល ប៉ុណ្ណោះ។ នេះបើតាមការបង្ហោះលើបណ្តាញសង្គមហ្វេសបុករបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា បានលើកឡើងថា សត្វទន្សោង គឺជាប្រភេទសត្វកម្រ ដែលទទួលរងនូវការគំរាមកំហែងខ្លាំងពីការបរបាញ់ខុសច្បាប់ យកសាច់ និងស្នែងរបស់ទៅលក់វា ហើយប្រទេសដែលធ្លាប់តែមានវត្តមានសត្វទន្សោងរស់នៅ ក៏ស្ទើរតែផុតពូជអស់ដូចគ្នា។
លោកបានបន្តថា សត្វទន្សោងត្រូវបានរស់នៅរាយប៉ាយនៅក្នុងប្រទេសកម្ពុជាដូចជានៅតំបន់ ភូមិភាគឦសាន ភាគនិរតី និងភាគខាងជើងនៃប្រទេសផងដែរ។ សូម្បីតែប្រទេសឡាវ ប្រទេសថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម ក៏មានសត្វទន្សោងនេះរស់នៅដូចគ្នា។
ជាមួយគ្នានេះ សត្វទន្សោងបានថយចុះយ៉ាងខ្លាំងក្នុងរយៈពេល ៣ទសវត្សរ៍ ដោយសារបាត់បង់ជម្រក និងការបរបាញ់ដោយខុសច្បាប់។ សត្វទន្សោង ក៏ត្រូវបានគេកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលជាប្រភេទសត្វប្រឈមនឹងការផុតពូជ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា សត្វទន្សោង ជាពពួកសត្វដែលចូលចិត្តរស់នៅជាហ្វូងៗ។ ពួកវាក៏ចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅ ព្រៃគម្ពោត និងចូលចិត្តរកស៊ីនៅតាមមាត់អូរ ដោយចេញរកចំណីនៅពេលព្រលឹម និងពេលព្រលប់។
ក៏ប៉ុន្តែ សត្វទន្សោង មិនសូវរស់នៅតំបន់មានទីជម្រាលប៉ុន្មានឡើយ។ សត្វទន្សោង អាចបង្កើតកូនបានតែ ១ ទៅ២ក្បាលប៉ុណ្ណោះ បន្ទាប់ពីពួកវាបានពរពោះរយៈពេល ១០ខែ៕
ដោយ៖ អុន ស្រីមាន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍