ព័ត៌មានជាតិ
ប្រកាសរើសកម្មករកាប់អំពៅ ១០០០ នាក់ ដោយ ១ ហិកតាផ្តល់ប្រាក់កម្រៃ ៨០ ម៉ឺនរៀល
ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ ខេមបូឌាលីមីតធីត ដែលជាក្រុមហ៊ុនដាំដុះដំណាំអំពៅ ផលិតស្ករអំពៅ និងផលិតថាមពលអគ្គិសនីតែមួយគត់ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រកាសរើសកម្មករកាប់អំពៅចំនួន ១០០០នាក់បន្ថែមទៀតនារដូវប្រមូលផលនេះ។


ការប្រកាសជ្រើសរើសកម្មករបន្ថែមខាងលើនេះ ខណៈដែលលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានដឹកនាំក្រុមការងារចុះពិនិត្យអំពីវឌ្ឍនភាពនៅក្នុងរោងចក្រផលិតស្ករអំពៅ និងរោងចក្រផលិតថាមពលអគ្គិសនី និងការដាំដុះដំណាំអំពៅកាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ។

ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ បានធ្វើការដាំដុះដំណាំអំពៅសាកល្បងលើកដំបូងនៅលើផ្ទៃដីចំនួន ៣ ពាន់ហិកតា និងអនុវត្តតាមផែនការ គឺត្រូវដាំដុះបន្តរហូតដល់ចំនួន ១ ម៉ឺនហិកតា ប្រើប្រាស់កម្មករចំនួន ២០០០ ទៅ ២៥០០នាក់។ បើតាមប្រភពពីក្រុមហ៊ុន បច្ចុប្បន្នក្រុមហ៊ុនកំពុងខ្វះកម្មករ និងត្រូវការជ្រើសរើសកម្មករកាប់អំពៅចំនួន ១០០០ នាក់បន្ថែមទៀត ដោយក្រុមហ៊ុនផ្ដល់កន្លែងស្នាក់នៅសមរម្យ មានទឹក និងភ្លើង ប្រើប្រាស់មិនគិតលុយ ដោយប្រាក់ចំណូលបែងចែកជាពីរផ្នែក គឺកាប់គិតហិចតាដោយក្នុង១ហិចតា ៨០ម៉ឺនរៀល និងកាប់អំពៅគិតជាតោន ក្នុង១តោន ១៧ ០០០រៀល។
អត្ថបទ៖ វិធិន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ